Duncan Sinfield បានវិលត្រឡប់មកវិញជាមួយវីដេអូថ្មី ដែលប្រើប្រាស់ Drone ថតយកទិដ្ឋភាពទីស្នាក់ការ Apple Park តម្លៃ ៥ ពាន់លានដុល្លារ ពេលសាងសង់រួចរាល់ពេញរូបពេញរាង។
អគារជាច្រើនដែលស្ថិតនៅខាងក្នុង Apple Park ក្នុងនោះរួមមានសាលមហោស្រព Steve Jobs ដែលជាទីតាំងប្រកាសចេញផលិតផល Apple ថ្មីៗជាដើម។ គួរដឹងថានៅក្នុង Apple Park មានសាងសង់នូវអគារជាច្រើន នៅលើផ្ទៃដីទំហំ ២៦ ម៉ឺនការ៉េ។ អគារមេនៅចំកណ្ដាលមានប្រើនូវផ្ទាំងកញ្ចក់ក្រាស់ៗធ្វើជាជញ្ជាំង ដែលអាចមើលឃើញទិដ្ឋភាពនៅខាងក្នុង ហើយនៅលើដំបូលមានក្រាលដោយបន្ទះសូឡារដើម្បីផ្គត់ផ្គង់ថាមពលដល់ទីស្នាក់ការទាំងមូល។
