ជនល្មើស​គេច​ខ្លួន ២០ ឆ្នាំ​នៅ​ចិន ត្រូវ​ចាប់​ខ្លួន​បាន​ដោយ​ប្រើ​ AI​

0

​កាល​ពី​ដើម​ឆ្នាំ​នេះ ជន​ល្មើស​ដែល​បាន​គេច​ខ្លួន​ជាង ២០ ឆ្នាំ​ ក្នុង​ទឹកដី​ដែល​មាន​ប្រជាជន​ប្រមាណ ១,៤ ពាន់​លាន​នាក់ ត្រូវ​បាន​​ចាប់​ខ្លួន​បាន​សម្រេច។ នេះ​​គឺ​ជា​លទ្ធផល​នៃ​​ការ​រីក​ចម្រើន​លើ​បច្ចេកវិទ្យា​ចំណាំ​អត្តសញ្ញាណ គួប​ផ្សំ​នឹង​ AI ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ DeepGlint ក្នុង​ក្រុង​ប៉េកាំង។

ផ្អែក​តាម​ព័ត៌មាន​ពី DeepGlint ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា​នេះ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ទម្រង់​ភ្នែក​របស់​មនុស្ស។ ​រូបភាព​នៃ​មនុស្ស ឬ វត្ថុ​នឹង​ត្រូវ​ថត​ទុក រួច​ធ្វើ​ការ​វិភាគ ពី​ចម្ងាយ​រហូត​ដល់ ៥០ ម៉ែត្រ។ បច្ចេកវិទ្យា​វិភាគ​បែប​ 3D នឹង​វិភាគ​លើ​រូបភាព រួច​ឲ្យ​ដំណឹង​ដល់​សមត្ថកិច្ច​ប្រសិន​បើ​ចាំ​បាច់។

បច្ចុប្បន្ន​នេះ​​ក្រុមហ៊ុន DeepGlint និង​ក្រុមហ៊ុន​ចិន​ផ្សេង​ទៀត​ដូច​ជា​ SenseTime Group, Yitu បាន​បង្កើត​នូវ​អង្គភាព​អភិវឌ្ឍ​ Software ដែល​វិភាគ​លើ​អត្តសញ្ញាណ​របស់​មនុស្ស។ ការ​បង្កើត​អង្គភាព​នេះ​គឺ​ក្នុង​គោលបំណង​ជួយ​ដល់​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​ និង​សម្រាប់​វិស័យ​សុខភាព​ផង​ដែរ។

យ៉ាងណាក្ដី ការ​បង្កើត​បច្ចេកវិទ្យា​នេះ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ពី​អង្គការ​សិទ្ធ​មនុស្ស។ របាយការណ៍​ពី​អង្គការ​មួយ​ក្នុង​ប្រទេស​ចិន បាន​លើក​ឡើង​ថា​​សមត្ថកិច្ច​របស់​ខេត្ត​ Xinjiang បាន​ប្រើ​ប្រាស់​កម្មវិធី​ចំណាំ​អត្តសញ្ញាណ​លើ​ទូរសព្ទ ដើម្បី​តាមដាន​ប្រជា​ពលរដ្ឋ​ ដែល​ជា​ការ​ល្មើស​​នឹង​សិទ្ធិ​សេរីភាព​របស់​បុគ្គល៕​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here