ការសិក្សាមួយរបស់អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ចេញផ្សាយកាលពីថ្មីៗនេះបានរកឃើញថា ចំនួនអ្នកប្រើប្រាស់ដែលស្លាប់ទៅ អាចវ៉ាដាច់ចំនួនអ្នកប្រើប្រាស់ដែលនៅរស់ នៅត្រឹមឆ្នាំ ២១០០។
ផ្អែកតាមការវិភាគ មានអ្នកប្រើប្រាស់ហោចណាស់ ៤,៩ ពាន់លាននាក់នឹងស្លាប់នៅត្រឹមឆ្នាំ ២១០០ នេះក្នុងករណីដែល Facebook បន្តមានកំណើនអ្នកប្រើប្រាស់ដូចបច្ចុប្បន្ន។ ទោះបីជា Facebook មិនមានកំណើនអ្នកប្រើនៅអំឡុងពេលនេះក្ដី តួលេខអ្នកស្លាប់អាចមានចំនួន ១,៤ ពាន់លាននាក់។
ការសិក្សានេះបានគូសបញ្ជាក់ថា កត្តានេះអាចនាំឲ្យមានសាកសពឌីជីថលច្រើនត្រូវបានបន្សល់ទុក ហើយទិន្នន័យសម្ងាត់ក៏ត្រូវបន្តរក្សាទុកលើអនឡាញជារៀងរហូត ក្រោយពីអ្នកប្រើប្រាស់ស្លាប់ទៅ។ អ្នកស្រាវជ្រាវបានលើកជាសំនួរថាទិន្នន័យរបស់អ្នកស្លាប់ នឹងត្រូវចាត់ចែងបែបណា៕