អតីតតារា YouTube មួយរូបឈ្មោះ Austin Jones ត្រូវបានតុលាការសម្រេចក្ដីឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ក្រោយពីរកឃើញថាមានកំហុសកាលពីខែកុម្ភៈ ទាក់ទងនឹងការទទួលយកវីដេអូស្រើបស្រាលរបស់ក្មេងជំទង់។

Austin ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៧ ប៉ុន្តែទង្វើអប្រិយរបស់គេ បានលេចឮកាលពីឆ្នាំ ២០១៥ នៅពេលក្មេងស្រីម្នាក់រាយការណ៍ថា Austin បានឲ្យគេថតវីដេអូ។ ការសម្រេចក្ដីនេះ អាចជាការព្រមានដ៏ធ្ងន់ធ្ងរមួយដល់អ្នកដទៃទៀត ដែលមានបំណងចង់ធ្វើបែបនេះ។
Austin Jones មានវ័យ ២៦ ឆ្នាំ ដោយចាប់ផ្ដើមសកម្មលើ YouTube ផលិតវីដេអូចម្រៀង Cover ចាប់តាំងពីឆ្នាំ ២០០៧ មក។ មុនកើតមានរឿងរ៉ាវរហូតដល់បិទគណនី YouTube នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ គណនី YouTube របស់គេមាន Subscriber រហូតដល់ ៥៤០ ០០០ នាក់ និងមានចំនួនទស្សនាជាង ៣០ លានផងដែរ៕
