ក្រុម Hacker មួយក្រុមដែលគេដឹងថា អ្នកធ្វើការនៅក្នុងទីភ្នាក់ងារសន្តិសុខចិន បានធ្វើការវាយលុកក្រុមហ៊ុនយក្ស IBM និងសហគ្រាស Hewlett Packard Enterprise Co( HPE) តាមរយៈប្រព័ន្ធមួយបានសម្រេច ។
បន្ទាប់ពីធ្វើការវាយលុកហើយ ក្រុម Hacker បានបន្តចូលទៅកាន់កុំព្យូទ័រគណនីផ្ទាល់ខ្លួនរបស់អតិថិជន(Client) ថែមទៀតផង ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមហ៊ុនអាមេរិក IBM ។
តាមប្រភពបានបន្តថា អត្តសញ្ញាណក្រុមអ្នក hacker ត្រូវបានគេដឹងថា អ្នកធ្វើការនៅក្នុងទីភ្នាក់ងារសន្តិសុខចិន ហើយបានដឹងច្បាស់ពី Cloudhopper ។ បច្ចេកវិទ្យា Cloudhopper នេះដែរគឺជា បណ្ដាញចែកចាយព័ត៌មានយ៉ាងសម្ងាត់ដែលក្រុមនោះធ្វើសកម្មភាពលួចពី Client។
តែយ៉ាងណាក្តី ទាំង IBM និង HPE បានចេញមកបកស្រាយថា រាល់ទិន្នន័យសំខាន់ៗ មិនត្រូវបានបាត់បង់អ្វីនោះទេ៕