Facebook Inc ​ប្រកាស​បិទ​ចោល​នូវ​ទំព័រ (Page), គណនី (Account) និង​ក្រុម (Group) មួយ​ចំនួន​ធំ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​បាន​ចែកចាយ​ព័ត៌មាន​មិន​ពិត​

0

Facebook Inc បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​បិទ​ចោល​នូវ​ទំព័រ (Page), គណនី (Account) និង​ក្រុម (Group) មួយ​ចំនួន​ធំ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​បាន​ចែកចាយ​ព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គម Facebook និង Instagram របស់​ខ្លួន។

មាន​ប្រមាណ ៩៧ គណនី​នៅ​រុស្ស៊ី​ដែល​ចុច​គោលដៅ​ចែកចាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​លុប​ចោល និង ២១ គណនី​ផ្សេង​ទៀត​ដែល​មាន​គោលដៅ​ក្នុង​ប្រទេស​អូទ្រីស, បាល់ទិក, អាល្លឺម៉ង់, អេស្ប៉ាញ, អ៊ុយក្រែន និង​ចក្រភព​អង់គ្លេសត្រូវ Facebook លុបមិនញញើតដៃ។

បញ្ជាក់​ថា​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដោយ​បណ្តាញ​សង្គម​យក្ស​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ កាល​ពី​ខែ​មិនា​ក៏​ធ្លាប់​បិទ​ចោល​អស់​ប្រមាណ ២ ៦៣២ នៅ​លើ Facebook និង Instagram ដូច​គ្នា ដែល​ក្រុម​អ្នក​បង្ក​ភាព​ចលាចល​ទាំង​នោះ​មាន​មូលដ្ឋាន​នៅ​អ៊ីរ៉ង់ រុស្ស៊ី ម៉ាសេដូនី និង​កូសូវ៉ូស​ក្រោម​ហេតុផល​ស្រដៀង​គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here