អាជ្ញាធររឹបអូសគេហទំព័រ DeepDotWeb ដែលជាផ្នែកមួយនៃប្រតិបត្តិការអន្តរជាតិដែលពាក់ព័ន្ធនឹង FBI, Europol និងភ្នាក់ងារពង្រឹងច្បាប់សហព័ន្ធមកពីប្រទេសអាឡឺម៉ង់ អ៊ីស្រាអែល ហូឡង់ និងប្រេស៊ីល។ អាជ្ញាធរអាមេរិកចោទប្រកាន់អ្នកគ្រប់គ្រងគេហទំព័រចំនួនពីរនាក់ ហើយអាជ្ញាធរអនុវត្តច្បាប់ និងតុលាការរឹបអូសយកគេហទំព័រនោះ។
ពលរដ្ឋអ៊ីស្រាអែលចំនួនពីរនាក់ត្រូវគេចាប់ខ្លួនពីបទសង្ស័យថា ពួកគេជាប្រតិបត្តិករលើគេហទំព័រដើម្បីរកប្រាក់រាប់លានដុល្លារពីការបង្កើតគេហទំព័រងងឹត។ DeepDotWeb ជាកម្មសិទ្ធិនិងដំណើរ ការដោយជនសង្ស័យពីរនាក់ចាប់តាំងពីឆ្នាំ២០១៣ ហើយគេហទំព័រនេះបង្កើតបណ្តាញទីផ្សារងងឹតជាច្រើនដែលលក់គ្រឿងញៀន អាវុធ ឧបករណ៍ហេគ និងសេវាកម្មខុសច្បាប់ដទៃទៀត។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរបង្ហាញថា ពួកគេទទួលទំហំប៊ីតជាង ៨, ១៥០ bitcoins ដែលមានតម្លៃប្រហែល ៧,៥ លានអឺរ៉ូយោងទៅតាមតម្លៃជួញដូរ bitcoin នាពេលបច្ចុប្បន្ន។ ពួកគេចែកចាយលុយ bitcoin ទៅគណនី bitcoin ផ្សេងទៀត និងបន្ទាប់មកទៅកាន់ គណនីធនាគារដែលពួកគេគ្រប់គ្រងក្នុងនាមក្រុមហ៊ុនជាការលាក់បាំង។
នៅដើមខែនេះអាជ្ញា ធរបិទទីផ្សារងងឹតលើពិភពលោកដែលធំជាងគេលំដាប់ទី២ នៅលើពិភពលោក និងចាប់ខ្លួនអ្នកផ្គត់ផ្គង់នាំមុខចំនួនពីរនាក់ទៀត។ ក្រោយពីអាជ្ញាធរហ្វាំងឡង់ដណ្ដើមយកទីផ្សារងងឹតផ្សេងទៀតមានឈ្មោះថា Silkkitie ដែលជាផ្សារជួញដូរទំនិញខុសច្បាប់ ហើយទីផ្សារងងឹតនេះមានសកម្មចាប់ពីឆ្នាំ២០១៣។


ប្រភព៖
https://gbhackers.com/authorities-seized-deepdotweb/