ហេគឃ័រដែលហេគលើក្រុមហ៊ុនប្តូររូបិយប័ណ Binance ត្រូវគេហេគលួចប្រាក់៧,០០០ Bitcoin ដែលមានតម្លៃច្រើនជាង ៤០ លានដុល្លារ។ ហេគឃ័រប្រើប្រាស់ វិធីសាស្ត្រវាយប្រហារជាច្រើនរួមមានការលួចបន្លំដោយប្រើមេរោគ និងការវាយប្រហារផ្សេងៗ។ តាមរយៈវិធីសាស្ត្រលួច ហេគឃ័រទទួលលេខកូដ API កូដ២ និងព័ត៌មានផ្សេងទៀតដែលអាចមានដើម្បីដក BTC ពីកាបូប។
ក្រុមហេគឃ័រដកហូតប្រាក់ចំនួន ៧,០៧៤ BTC ក្នុងប្រតិបត្តិការមួយដង ហើយវាត្រូវគេបំបែកដោយគណនីច្រើន។ យោងទៅតាមប្រភពព័ត៌មានក្រុមហ៊ុនបង្ហាញ ថា កត្តានោះគឺជាប្រតិបត្តិការតែមួយគត់ដែលរងផលប៉ះពាល់។ វាបង្កផលប៉ះពាល់ដល់កាបូបក្តៅ BTC (មានប្រហែល២% នៃចំនួនសរុបរបស់ BTC) ។
កាបូបទាំងអស់របស់យើងគឺមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់។ ” ក្រុមហេគឃ័រប្រើវិធីសាស្រ្តទំនើបដើម្បីបច្ចៀសការត្រួតពិនិត្យសន្តិសុខ ដែលដាក់ដោយក្រុមហ៊ុន Binance ហើយក្រុមហ៊ុនមិនអាចបញ្ឈប់ប្រតិបត្តិកាដកប្រាក់មុននឹងគេដកប្រាក់នោះទេ។”នៅពេលដែលមានប្រតិបត្តិការដកប្រាក់មានការជូនដំណឹងជាច្រើននៅក្នុងប្រព័ន្ធរបស់យើង។ យើងបញ្ឈប់លើការដកប្រាក់ទាំងអស់ភ្លាមៗ »។
Binance និយាយថា ការបាត់បង់នេះនឹងត្រូវភ្នាក់ងារមូលនិធិទ្រព្យសម្បត្តិសុវត្ថិភាពដោះស្រាយបញ្ហាហើយពុំមានមូលនិធិរបស់អ្នកប្រើប្រាស់ណាមួយរងផលប៉ះពាល់ទេ។ យើងត្រូវតែធ្វើការត្រួតពិនិត្យលើផ្នែកសុវត្ថិភាពឱ្យហ្មត់ចត់។ ការពិនិត្យមើលផ្នែកសុវត្ថិភាពនឹងបញ្ចូលលើគ្រប់ផ្នែកទាំងអស់របស់ប្រព័ន្ធនិងទិន្នន័យរបស់យើងដែលមានទំហំធំ។ យើងប៉ាន់ស្មានថា ការងារនេះនឹងចំណាយរយៈពេល១សប្តាហ៍»។ នៅពេលពិនិត្យឡើងវិញលើបញ្ហាសន្តិសុខការដាក់ប្រាក់បញ្ញើ និងដកប្រាក់នឹងត្រូវគេផ្អាក។ សេចក្តីថ្លែងការណ៍របស់ Binance និយាយថា “យើងសូមអំពាវនាវឱ្យមានការយោគយល់នៅក្នុងស្ថានភាពលំបាកនេះ” ។


ប្រភពព័ត៌មាន ៖
https://gbhackers.com/binance-hacked-bitcoin/