Facebook ត្រៀមបង្ក្រាបការ Live វីដេអូដែលបង្ហាញអំពើហិង្សាអាក្រក់ៗ ហើយទាំងអ្នក Live និងអ្នកចែកចាយនឹងទទួលពិន័យដូចគ្នា

0

បណ្តាញសង្គម Facebook កំពុងតែដាក់ចេញនូវគោលការណ៍តឹងរ៉ឹង ដើម្បីបង្រ្កាបការ Live វីដេអូដែលបង្ហាញពីអំពើហិង្សាអាក្រក់ៗ នៅលើវែបសាយរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

បណ្តាញទំនាក់ទំនងសង្គមធំជាងគេបំផុតលើពិភពលោក Facebook បានបញ្ជាក់ថា ក្រុមហ៊ុនបានប្តេជ្ញាដាក់ចេញគោលការណ៍ថ្មីមួយ ដើម្បីការពារមុខងារ Live របស់ខ្លួន ពីការប្រើប្រាស់ ដើម្បីចែកចាយការស្អប់ខ្ពើម រើសអើស និងអំពើភេរវកម្ម ក៏ដូចជារឿងអាក្រក់ៗជ្រុលនិយមដទៃទៀត ដោយចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់ទាំងឡាយណា ដែលរំលោភលើគោលការណ៍របស់ Facebook នឹងត្រូវហាមមិនឲ្យប្រើប្រាស់មុខងារ Live សម្រាប់រយៈពេលកំណត់ជាក់លាក់មួយ ឧទាហរណ៍ម្ចាស់គណនីដែលបានប្រព្រឹត្តល្មើស អាចនឹងត្រូវជាប់ពិន័យ ៣០ថ្ងៃជាដើម ចំណែកអ្នកចែកចាយបន្ត ក៏អាចប្រឈមនឹងការពិន័យផងដែរ។

គួរជម្រាបថា ចំណាត់ការខាងលើរបស់ Facebook គឺជាការឆ្លើយតបចំពោះ ករណីបាញ់សម្លាប់មនុស្សយ៉ាងរង្គាល ទៅលើព្រះវិហារអ៊ីស្លាមចំនួន ០២កន្លែងនៅឯទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់ ដែលត្រូវបានខ្មាន់កាំភ្លើង Live សកម្មភាពផ្ទាល់នៅលើបណ្តាញសង្គមនេះ កាលពីខែមីនាកន្លងទៅ។ ក្នុងហេតុការណ៍ដ៏អាក្រក់នោះ មនុស្សចំនួន ៥១នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ហើយព្រឹត្តិការណ៍ក៏បានធ្វើឲ្យ Facebook ព្យាយាមរឹតបន្តឹងគោលការណ៍កាន់តែតឹងរ៉ឹងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here