ភ្នាក់ងារស្រាវជ្រាវ និងផ្ដល់សេវាសុវត្ថិភាពនៃប្រព័ន្ធបច្ចេកវិទ្យាមួយរបស់អាមេរិកទើបរកឃើញថា Hacker បានបង្កប់ Malware ក្នុងទិន្នន័យរូបភាពរួចចែកចាយតាមគណនីរបស់អ្នកប្រើ Facebook Messenger។
Malware ទាំងនោះមានផលអវិជ្ជមានចំពោះតែម៉ាស៊ីនកុំព្យូទ័រ (Windows) ប៉ុណ្ណោះ តែវាអាចឆ្លងរហ័សបំផុតប្រសិនអ្នកប្រើប្រាស់ចុចបើករូបភាពទាំងនោះ។ ភ្នាក់ងារដដែលបន្ថែមថា Malware ទាំងនោះនឹងបង្កើតជាទិន្នន័យប្រភេទ .svg ដែលមានលទ្ធភាពអាចប្រមូលទិន្នន័យ និងប្រតិបត្តិការនានារបស់ម៉ាស៊ីនកុំព្យូទ័រ ហើយការធ្វើឲ្យ Browser ជាប់ Redirect ផងដែរ។
ជុំវិញករណីនេះអ្នកនាំពាក្យរបស់ Facebook បកស្រាយថាវាគឺជារឿងពិបាកជឿដែលថាទិន្នន័យប្រភេទ .svg អាចបញ្ជូនតាម Facebook Messenger។ ប៉ុន្តែក្រុមហ៊ុននឹងធ្វើការស្រាវជ្រាវលើករណីនេះដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងបានជូនដំណឹងឲ្យអ្នកលេងឆាត គួរប្រុងប្រយ័ត្នទុកជាមុន៕
