ការស៊ើបអង្កេតមួយទៅលើមេរោគកុំព្យូទ័រឈ្មោះ GozNym

0

យោងលើអត្ថបទចុះផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់ប៉ូលិសសហភាពអឺរ៉ុប (EuroPol) បានបង្ហាញថា៖ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដោយប៉ូលិស សហរដ្ឋអាមេរិក ប៊ុលហ្គារី អាល្លឺម៉ង់ ហ្សកហ្ស៊ី ម៉ុលដាវី និងអ៊ុយក្រែន ប្រឆាំងនឹងក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាមួយក្រុម ដែលបានប្រើប្រាស់មេរោគកុំព្យូទ័រឈ្មោះ GozNym ចម្លងទៅកាន់ម៉ាស៊ីនកុំព្យូទ័រប្រមាណ ៤០០០០គ្រឿង ជុំវិញពិភពលោក។

មេរោគ GozNym បានលួចយកព័ត៌មានស្តីពីគណនីធនាគាររបស់ជនរងគ្រោះ និងបញ្ជូនព័ត៌មានទាំងនោះទៅកាន់ក្រុមឧក្រិដ្ឋជន ដែលជាអង្គការចាត់តាំងស្ថិតក្នុងបណ្តាប្រទេសខាងលើ។ ភ្នាក់ងារប៉ូលីសសហភាពអឺរ៉ុបក៏បានបញ្ជាក់ទៀតថា មេរោគនេះប្រើប្រាស់ព័ត៌មានគណនីធនាគារដែលលួចបាន និងធ្វើការលួចដកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក។

ក្នុងប្រតិបត្តិការស៊ើបអង្កេត ពាក់ព័ន្ធនឹងមេរោគ GozNym ទទួលបានលទ្ធផលដូចខាងក្រោម៖

– ប៉ូលិសសហរដ្ឋអាមេរិកបានធ្វើការចាប់ខ្លួនឧក្រិដ្ឋជនចំនួន ១០នាក់ និង ០៥នាក់ទៀតកំពុងរត់គេចខ្លួន។

– ចំនែកមេខ្លោង ០១នាក់ និងជំនួយការបច្ចេកទេស ០១នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេស Georgia។

– ឧក្រិដ្ឋជនដែលទទួលខុសត្រូវក្នុងប្រតិបត្តិការផ្ទេរប្រាក់ ០១នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសប៊ុលហ្គារី។

– ឧក្រិដ្ឋជនដែលទទួលខុសត្រូវ Encrypt មេរោគ GozNym ០១នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសម៉ុលដាវី។

– ឧក្រិដ្ឋជនចំនួន ០២នាក់ផ្សេងទៀត ត្រូវបានកាត់ទោសដោយប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការលាងលុយពីបទល្មើសខាងលើ។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here