Huawei ថាបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក នឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់បណ្ដាក្រុមហ៊ុនអាមេរិក

0

មន្ត្រីផ្នែកច្បាប់ជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន Huawei លោក Song Liuping បានអះអាងថា​ការដាក់​បញ្ចូលក្រុមហ៊ុនយក្សចិនមួយនេះទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក អាចបង្កជាគ្រោះថ្នាក់មួយមិនធ្លាប់មាន ពីមុនមក ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ នៅលើពិភពលោក។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

លោក Song Liuping ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ ហើយថ្លែង នាឱកាសនោះ លោកក៏បានបញ្ជាក់ដែរថាការដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅក៏នឹងបង្កផល អវិជ្ជមានដោយផ្ទាល់ដល់បណ្ដាក្រុមហ៊ុនអាមេរិក រួមទាំងវិស័យការងារផងដែរ។

គួរជម្រាបថា ដោយអះអាងពីបញ្ហាសន្តិសុខជាតិ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចូលក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅមួយដែលហាមក្រុមហ៊ុនអាមេរិកនានាធ្វើពាណិជ្ជកម្មជាមួយ​ក្រុមហ៊ុនយក្សចិនមួយនេះ។ ប៉ុន្តែ Huawei បានទាត់ចោលការព្រួយបារម្ភីបញ្ហាសន្តិសុខជាតិរបស់ទីក្រុង វ៉ាស៊ីនតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here