វៀតណាមស្នើឲ្យដកការផ្សាយពាណិជ្ជកម្មលើ YouTube ចំពោះវីដេអូណាដែលមានអត្ថន័យប្រឆាំងរដ្ឋាភិបាល

0

 

ក្រុមហ៊ុននៅក្នុងស្រុក និងបរទេសជាច្រើននៅក្នុងប្រទេសវៀតណាម ត្រូវបានគេស្នើលុបចោលការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ចេញពីបណ្តាវីដេអូឃ្លីប ទាំងឡាយណាដែលមានបង្កប់អត្ថន័យរិះគន់ ឬប្រឆាំងនឹងរដ្ឋអំណាចនៅលើបណ្តាញទំនាក់ទំនង YouTube។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម សំណើខាងលើត្រូវបានធ្វើឡើង​ដោយអាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិក​នៃក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បន្ទាប់ពីអាជ្ញាធររកឃើញថា វីដេអូមួយចំនួនដែលមានលោតវីដេអូ ឬផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម មានបង្កប់អត្ថន័យប្រឆាំង និងរិះគន់រដ្ឋអំណាចទីក្រុងហាណូយ។

មិនតែប៉ុណ្ណោះអាជ្ញាធរវៀតណាមក៏បានរកឃើញដែរថា មានអ្នកប្រើប្រាស់ខ្លះបានទិញការផ្សព្វផ្សាយដោយផ្ទាល់ពី YouTube និង Google ដោយគ្មានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធថែមទៀត។ បើតាមក្រសួងព័ត៌មានវៀតណាម វីដេអូឃ្លីបជាង ៥៥,០០០ នៅលើ YouTube គឺជាវីដេអូដែលត្រូវ បានគេបង្ហោះដោយរំលោភបំពានលើច្បាប់វៀតណាម ហើយក្នុងនោះមានវីដេអូជិត ៨,០០០ឃ្លីបត្រូវបានលុបចោលដោយអាជ្ញាធរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here