ទីក្រុងទាំង ៣ របស់សិង្ហបុរីដែលត្រៀមដំណើរការរថយន្តក្រុងស្វ័យប្រវត្តិនោះមានដូចជា Punggol, Tengah និង Jurong។
រដ្ឋាភីបាលសិង្ហបុរី ក៏គ្រោងដាក់ដំណើរការសេវារថយន្តក្រុងបើកដោយស្វ័យប្រវត្តិ រត់នៅពេញផ្ទៃប្រទេសនាពេលបន្តបន្ទាប់។
លោក Khaw Boon Wan រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនសិង្ហបុរី មានប្រសាសន៍ថា រដ្ឋាភីបាលត្រៀមរៀបចំខ្សែរត់ពិសេស សម្រាប់សម្រួលដល់ដំណើរការរថយន្តក្រុងដ៏ទំនើបនេះ។
ចំពោះប្រតិបត្តិការរបស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិរបស់សិង្ហបុរី គឺគ្រប់គ្រងដោយ មជ្ឈមណ្ឌលធ្វើតេស្ត និងស្រាវជ្រាវបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ CETRAN របស់សកលវិទ្យាល័យ NTU (Nanyang Technological University) ៕