ទិន្នន័យឯកជនមួយចំនួនក្នុងគណនីទាំង ១០៦ លាននៅសហរដ្ឋអាមេរិកនិងកាណាដារបស់ធនាគារ Capital One ត្រូវបានលុកលុយកាលពីពេលកន្លងទៅ លុះឈានចូលថ្ងៃចន្ទសប្តាហ៍នេះអត្តសញ្ញាណពិតរបស់ Hacker ត្រូវបានគេទម្លាយចេញមកហើយ។
តាមការបញ្ជាក់ពីក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក ជនជាប់ចោទមានឈ្មោះ Paige Thompson ភេទស្រី វ័យ ៣៣ ឆ្នាំ ជាអតីតវិស្វករផ្នែកទន់ (Software Engineer) នៅឯក្រុមហ៊ុន Seattle រងការចោទប្រកាន់ពីបទឆបោកនិងរំលោភបំពានប្រព័ន្ធកុំព្យូទ័រ ដោយសវនាការនឹងត្រូវបើកនៅថ្ងៃទី ១ សីហាខាងមុខនេះ។
អ្នកស្រី Thompson ប្រឈមនឹងការផាកពិន័យជាសាច់ប្រាក់ប្រមាណ ២៥០ ០០០ ដុល្លារជាមួយការជាប់ពន្ធនាគារយ៉ាងតិច ៥ឆ្នាំ។
បញ្ជាក់ថាការលុកលុយរបស់ Hacker ត្រូវបានគេសើរើដឹងនៅថ្ងៃទី ១៩ កក្កដាកន្លងទៅ ក្រោយរងផលប៉ះពាល់ដល់ទិន្នន័យអ្នកប្រើប្រាស់ជាច្រើនលានគណនីរួមបញ្ចូលទាំងឈ្មោះ អាសយដ្ឋាន លេខទូរសព្ទនៃអតិថិជនរបស់ Capital One៕