យោងតាមរបាយការណ៍ពីស្ថាប័នសុវត្ថិភាពឈ្មោះ CheckPoint បានរាយការណ៍មកថា គេថា hack រាល់ iPhone និង iPad ទាំងអស់ដែលកំពុងដំណើរការចាប់អី iOS8 រហូត iOS13 beta។ បើសិនជារាប់ទៅគឺរាល់ iPhone និង iPad ដែលបានចេញ៨ឆ្នាំមកហើយ (ចាប់តាំងពី iPhone 4S) សរុបទៅប្រមាណជា ១៤០០លាន គ្រឿង។
ច្រកសំខាន់បំផុតដែលគេអាចជ្រៀតចូលក្នុងប្រព័ន្ធ iOS បានគឺតាមរយៈកម្មវិធី Contact ដែលគេស្វែងរកឈ្មោះលេខទូរស័ព្ទគឺ អាចបង្កប់កូដដែលអាចទាញយក ទិន្នន័យនិងពាក្យសំងាត់ផ្សេងៗបាន។
បញ្ហាដែលធំជាងនេះទៅទៀតគឺ Apple ដឹងអំពីបញ្ហាដែលកើតមាននៅលើ SQLite ក្នុងប្រព័ន្ធ iOS របស់ខ្លួនអស់រយៈពេល៤ឆ្នាំទៅហើយ តែហេតុអ្វីបានជា Apple នៅតែមិនដោះស្រាយបញ្ហានេះឡើង?
តាមការបកស្រាយរបស់ AppleInsider បាននិយាយថា បញ្ហាដែលកើតឡើងនេះគឺរាប់ថាមិនសំខាន់ឡើយ។ មិនសសំខាន់គឺដោយសារតែគ្មានកម្មវិធីណាមួយដែលគ្មានសិទ្ធពីiOS អាចចូលទៅប្រើSQLite បាននោះទេ ដូចនេះឱកាសដែលកំហុសកើតមានគឺគ្មានតែម្តង។ តែក្រុម Checkpoint បានបង្កើតកម្មវិធីប្រើប្រាស់ Contactមួយ មានការយល់ព្រមពី system របស់ apple ទើបអាចដំណើរការកូដដើម្បី hack តែម្តង។
មិនទាន់មានការឆ្លើយតបណាមួយពី Apple នោះឡើយចំពោះបញ្ហានេះ ហើយមកដល់ពេលនេះ ក៏មិនទាន់មានការណែនាំណាមួយដើម្បីបង្ការសុវត្ថិភាពនោះដែរ។









