ថ្មីៗនេះ លោក John Mueller និង Martin Splitt របស់ក្រុមហ៊ុនហ្គូហ្កលចេញមកបដិសេធថាលើគំនិតដែលលើកឡើងថា JavaScript SEO កំពុងតែងាប់។ JavaScript SEO នឹងទទួលបានបច្ចេកទេសកាន់តែច្រើនជាងមុន នៅពេលដែលបញ្ហាកាន់តែពិបាកកំណត់។ ប្រធានបទនោះត្រូវគេលើកឡើងនៅក្នុងវេទិកា Google Webmaster Central hangout ក្នុងកំឡុងពេលកិច្ចពិភាក្សាអំពី Googlebot បៃតង។ ម្ចាស់គេហទំព័រម្នាក់ស្ថិតនៅក្រោមការចាប់អារម្មណ៍ថា JavaScript SEO កំពុងតែងាប់(ត្រូវគេបិទចោល) ដោយសារតែ Googlebot កាន់តែប្រសើរឡើងក្នុងការបង្ហាញ(rendering)វា។
នេះគឺជាសេចក្ដីសង្ខេបនៃអ្វីដែលទាំងលោក Mueller និង Splitt ត្រូវនិយាយអំពីរឿងនេះក្នុងអំឡុងពេលនៃការពិភាក្សារយៈពេល ៦-៧នាទីរបស់ពួកគេលើប្រធានបទ៖
John Mueller
ខណៈដែលវាជាការពិតដែលថា Googlebot កំពុងទទួលបានភាពរីកចម្រើនជានិច្ច លោក Mueller មានប្រសាសន៍ថា នៅតែមានបញ្ហាជាច្រើនកើតឡើងជាមួយ JavaScript នៅពេលនិយាយអំពី SEO។ វាត្រូវការបទពិសោធន៍ច្រើនដើម្បីអាចដោះស្រាយ និងបង្ហាញពីវិធីកែលម្អបញ្ហា។ ដូចគ្នានឹង SEO មានវិធីជាច្រើនដើម្បីធ្វើអ្វីៗដែលដំណើរការបានល្អនិងមធ្យោបាយផ្សេងទៀតដែលមានដំណើរការខ្លាំង។ បច្ចេកទេស SEO មានបញ្ហាប្រឈមរួចទៅហើយ ដូច្នេះនៅពេលអ្នកបន្ថែម JavaScript ទៅក្នុងការល្បាយ វាមិនមែនជារឿងតូចតាចក្នុងការបំបាត់កំហុសដែលកំពុងមានឥទ្ធិពលលើចំណាត់ថ្នាក់នោះទេ។
បិទចោលការផ្សាយពាណិជ្ជកម្មបន្លំលើ Google Ads របស់អ្នក
កិច្ចការពារការផ្សាយពាណិជ្ជកម្មរបស់អ្នកដោយស្វ័យប្រវត្តិពីដៃគូប្រកួតប្រជែង រូបយន្ត(bots ) ការចុច និងទម្រង់ផ្សេងៗទៀតនៃការក្លែងបន្លំតាមរយៈការចុច។ ការរៀបចំយ៉ាងសាមញ្ញ។ ចាប់ផ្តើមការសាកល្បងឥតគិតថ្លៃរបស់អ្នកនៅថ្ងៃនេះ។
Martin Splitt
Splitt និយាយថា វាជារឿងឆោតល្ងង់ក្នុងការគិតថា Javascript SEO គឺមិនសូវសំខាន់ប៉ុន្មានហើយឥលូវ Googlebot ទទួលបានការធ្វើបច្ចុប្បន្នភាពជាមួយនឹង Chromeជំនាន់ចុងក្រោយ។ឥឡូវនេះ JavaScript SEO គឺនឹងស្វែងរកចំនុចគ្រោះថ្នាក់ និងការផ្លាស់ប្តូនៅក្នុងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងធ្វើការនៅជុំវិញពួកគេ។ វានាពេលអនាគត នឹងត្រូវស្វែងយល់បន្ថែមទៀតពី អ្វីដែលអាចនឹងមានបញ្ហា។ មែនហើយ JavaScript នឹងដំណើរការបានល្អប្រសើរជាងមុនប៉ុន្តែវានឹងមានសារៈសំខាន់ណាស់ក្នុងការយល់ពីបញ្ហាទាំងអស់ដែលអាចកើតឡើងជាមួយវា។
អនាគតនៃ JavaScript SEO នឹងវិលជុំវិញក្នុងដំណើរការបំបាត់កំហុស និងការដោះស្រាយ បញ្ហា។ នៅពេលដែលអ្នកអភិវឌ្ឍន៍កំពុងបង្កើតគេហទំព័រមួយនៅក្នុង JavaScript ពួកគេមិនមានការព្រួយបារម្ភអំពីការធ្វើឱ្យវាមានសន្ទស្សន៍នៅក្នុងហ្គូហ្គោលនោះទេ ហើយអាទិភាពរបស់ពួកគេគឺដើម្បីបង្កើតគេហទំព័រដែលមានមុខងារ។ Splitt ធ្វើការទទូចអង្វរដល់អ្នកអភិវឌ្ឍន៍ និង SEOs ឱ្យអង្គុយនៅតុតែមួយហើយរកវិធីល្អបំផុតដើម្បីបង្កើតអ្វីៗជាមួយគ្នា។
https://www.searchenginejournal.com/google-javascript-seo-is-not-dying-its-evolving/323111/#close