ក្រុមហ៊ុន Apple បានកត់សម្គាល់ឃើញថាកម្មវិធី GasBuddy លើ iOS បានធ្វើឲ្យម៉ាស៊ីន iPhone 8/8 Plus, iPhone X និង iPhoneXS/XS Max មួយចំនួនធំ ជួបបញ្ហាបញ្ហាដំណើរការខុសប្រក្រតី។ ឆ្លើយតបដំណោះស្រាយពីក្រុមហ៊ុនក៏សម្រេចលុបចោលកម្មវិធីនោះជាបណ្ដោះអាសន្នចេញពី App Store ក្នុងគោលដៅកំណត់ការស៊ើបអង្កេតឲ្យបានច្បាស់លាស់។
ផលប៉ះពាល់បានជះឥទ្ធិពលខ្លាំងបំផុតលើម៉ាស៊ីន iPhone សេរ៊ីឆ្នាំ ២០១៧ និង ២០១៨ ដោយកម្មវិធី GassBuddy ជា App ល្បីឈ្មោះសម្រាប់មើលទីតាំងស្ថានីយប្រេងឥន្ធនៈមានតម្លៃធូរថ្លៃនៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី មានអ្នកប្រើប្រាស់ប្រមាណ ៧០ លាននាក់។
ប្រភពពី MacRumors បានរាយការណ៍ថា ពេលបើកចូលដំណើរការកម្មវិធីនោះ ក៏ធ្វើឲ្យម៉ាស៊ីនរលត់អេក្រង់ខ្មៅងងឹត និងលោតត្រឹមរង្វង់មូលវិលចុះឡើង ហើយទាមទារឲ្យអ្នកធ្វើការ Force Restart ទើបម៉ាស៊ីនអាចប្រើបានជាធម្មតា។
ដំណោះស្រាយសាមញ្ញបើអ្នកកំពុងប្រើប្រាស់ សូមប្រញាប់ធ្វើការ Uninstall ចោល និងត្រៀម Update នូវជំនាន់ថ្មីរបស់ GassBuddy នាពេលខាងមុខ ប្រសិនក្រុមហ៊ុនអាចដោះស្រាយចន្លោះប្រហោងនេះបានរួចរាល់៕