ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៧៤ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ១៤ ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។
ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១៤ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ១៤ នោះ មានដូចតទៅៈ
- CVE-2019-0719, CVE-2019-0721, CVE-2019-1389, CVE-201-1397, CVE-2019-1398: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows Hypervisor (Hyper-V) នៅលើ host server បរាជ័យក្នុងការផ្ទៀងផ្ទាត់ទៅលើការបញ្ចូលព័ត៌មាន (input) នៅលើ guest operating system ពីអ្នកប្រើប្រាស់ដែលមានសិទ្ធិ។ ដើម្បីវាយលុកទៅលើចំនុចខ្សោយនេះ អ្នកវាយប្រហារអាចដំណើរការនូវកូន កម្មវិធីណាមួយនៅលើ guest operating system ដែលអាចបណ្តាលឲ្យ Hyper-V host operating system ដំណើរការ នូវកូដ
- CVE-2019-1373 : ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft Exchange ធ្វើការដកទិន្នន័យតាមរយះ PowerShell។ ចំនុចខ្សោយនះអនុញ្ញាតអោយអ្នកវាយប្រហារអាចដំណើរការកូដផ្សេងៗក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2019-1390 : ចំនុចខ្សោយនេះកើតមាននៅពេលដែល VBScript engineធ្វើការជាមួយនឹង objectsក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នក ប្រើប្រាស់
- CVE-2019-1419 : ចំនុចខ្សោយនេះអាចប្រតិបត្តិកូដពីចំម្ងាយដែលមាននៅក្នុង Microsoft Windows នៅពេលដែល Adobe Type Manager Library ធ្វើការគ្រប់គ្រងមិនបានត្រឹមត្រូវ នៅពេលបើកជ្រើសរើសប្រភេទ Font។ អ្នកវាយប្រហារអាចវាយប្រហារជោគជ័យដោយគ្រាន់តែប្រតិបតិ្តកូដពីចម្ងាយលើប្រព័ន្ធទាំងអស់លើកលែងតែប្រព័ន្ធ Windows 10។
- CVE-2019-1426, CVE-2019-1427, CVE-2019-1428, CVE-2019-1429: ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង Internet Explorer ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។
- CVE-2019-1430 : ចំនុចខ្សោយនេះកើតមាននៅពេលដែលប្រព័ន្ធ Windows Media Foundation ធ្វើការផ្ទៀងផ្ទាត់មិនត្រឹមត្រូវក្នុងកម្មវិធី QuickTime media។ ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយ នេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ ; និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម
- CVE-2019-1441 : ចំណុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows font library ធ្វើការគ្រប់គ្រងមិនបានត្រឹមត្រូវទៅលើសំណើពិសេស crafted embedded fonts។ ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយ នេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម
សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៧៤ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
https://portal.msrc.microsoft.com/en-us/security-guidance
ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់
- Microsoft Windows
- Internet Explorer
- Microsoft Edge (EdgeHTML-based)
- ChakraCore
- Microsoft Office and Microsoft Office Services and Web Apps
- Open Source Software
- Microsoft Exchange Server
- Visual Studio
- Azure Stack
ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។