នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show ក្នុងប្រទេសចិន ក្រុមហ៊ុន Lexus បានបង្ហាញចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរបស់ខ្លួនជាផ្លូវការ ដែលវាជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនសម្រាប់លក់លើទីផ្សារ។
រថយន្តអគ្គិសនីនេះគឺផលិតដោយផ្អែកលើរូបរាងរបស់ Lexus UX ចេញកាលពីឆ្នាំមុន ដែលវាមានឈ្មោះថា Lexus UX 300e ដែលរូបរាងរបស់វាគឺដូចគ្នាបេះដាក់ទៅនឹង Lexus UX ដែលប្រើប្រាស់ម៉ាស៊ីនសាំង។
Lexus UX 300e ប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២០១ សេះ ដែលវាបានថាមពលពីអាគុយដែលមានចំណុះ ៥៤,៣ គីឡូវ៉ាត់ម៉ោង។ អាគុយនេះអាចធ្វើដំណើរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ពេលសាកបំពេញម្ដង។