ការអភិវឌ្ឍនាពេលនេះ កំពុងត្រូវបានដឹកនាំដោយ Mark Lucovsky ដែលជាអតីតបុគ្គលិករបស់ Microsoft ដែលធ្លាប់សហការក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការ Windows NT។របាយការណ៍មិនបានផ្ដល់ព័ត៌មានច្រើនអំពីដំណើរនៃប្រព័ន្ធប្រតិបត្តិការថ្មីនោះទេ ប៉ុន្តែបានបញ្ជាក់ថានាពេលនេះឧបករណ៍ Oculus និង Portal របស់ Facebook កំពុងប្រើប្រាស់ Android ដែលមានការកែសម្រួល។ ផ្អែកតាម Ficus Kirkpatrick ដែលជាមេផ្នែក AR និង VR នៅ Facebook បាននិយាយថា វាអាចទៅរួចដែល Hardware នាពេលអនាគតរបស់ Facebook នឹងមិនបាច់ពឹងផ្អែកលើ Software របស់ Google នោះទេ ហើយអាចលុបបំបាត់ការគ្រប់គ្រងរបស់ Google មានលើ Hardware របស់ Facebook។
ប្រធានផ្នែក Hardware របស់ Facebook លោក Andrew Bosworth និយាយដូចនេះថា ៖ “យើងមិនគិតថាអាចជឿជាក់លើទីផ្សារ ឬគូប្រជែងបាននោះទេ។ ហេតុនេះយើងត្រូវធ្វើវាដោយខ្លួនឯង។”
របាយការណ៍បានសន្និដ្ឋានថា Facebook សង្ឃឹមថានឹងអាចដើរតាមគន្លងស្រដៀងនឹង Apple នាថ្ងៃអនាគត គឺការដែលមាន Hardware និង Software ផ្ទាល់ខ្លួន៕