ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១២ របស់ផលិតផល Microsoft ប្រចាំខែកុម្ភៈ ឆ្នាំ២០២០

0

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ​បាន​ធ្វើការ​ចេញផ្សាយ​នូវ​បញ្ជី​ចំនុច​ខ្សោយ​ចំនួន​ ៩៩ ដែល​មានផល​ប៉ៈ​ពាល់​ទៅដល់​ផលិតផល​របស់​ខ្លួន​ ​ក្នុង​ចំ​នោម​នោះ​មាន​ ១២ ចំណុចត្រូវ​បាន​ចាត់ទុកថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំណុចខ្សោយ​ធ្ងន់ធ្ងរ​ទាំង​ ១២នេះ​ អាច​អនុញ្ញាត​ឲ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​) ដោយ​ហេ​គឃ័រ​។ ចំនុច​ខ្សោយ​ទាំង​ ១២ នោះ​ មាន​ដូច​តទៅៈ​

CVE-2020-0640: ចំណុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការ អាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0710, CVE-2020-0711, CVE-2020-0712, CVE-2020-0713, CVE-2020-0767: CVE-2018-8500 និង CVE-2018-8505: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0662: ខ្សោយនេះកើតមាននៅពេលដែលប្រព័ន្ធប្រតិបត្តិការ window ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំមិនបានត្រឹមត្រូវ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0681, CVE-2020-0734: ចំនុចខ្សោយនេះកើតមាននៅក្នុងកម្មវិធី Remote Desktop Client របស់ Window នៅលើពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់ម៉ាស៊ីនមេផ្ទុកមេរោគរបស់អ្នកវាយប្រហារ។ ការវាយប្រហារជោគជ័យលើចំនុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាចម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

CVE-2020-0738: ខ្សោយនេះកើតមាននៅពេលដែល Windows Media Foundation ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំមិនបានត្រឹមត្រូវ។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម គ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង

ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge (Chromium-based)
  • ChakraCore
  • Internet Explorer
  • Microsoft Exchange Server
  • Microsoft SQL Server
  • Microsoft Office and Microsoft Office Services and Web Apps
  • Windows Malicious Software Removal Tool
  • Windows Surface Hub

ការវាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ទាំងនោះ​ អាច​អនុញ្ញាត​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​ដំណើរការ​នូវ​កូដ​នានា​ពី​ចម្ងាយ​ ហើយ​ធ្វើការ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​ទាំងនោះ​ដើម្បី​ធ្វើសកម្មភាព​មិន​អនុញ្ញាត​នានា​ ដោយ​រួមមាន​ការ​តំឡើង​កម្មវិធី​ បង្កើត​នូវ​គណនីអភិបាល​ផ្សេងទៀត​ និង​ការ​បើក​ ផ្លាស់​ប្តូរ​ ឬលប់​ទិន្នន័យ​នានា​។ អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here