វាមានការវាយប្រហារពីDDoS ១៦ដងក្នុងមួយនាទីនៅក្នុងឆ្នាំ ២០១៩

0

យោងតាមប្រភពរបាយការណ៍ពី NETSCOUT Threat Intelligence រកឃើញថា ប្រព័ន្ធសហគ្រាសចំនួនពីរភាគបីដែលបំរើសេវាឱ្យអតិថិជនជួបប្រទះការវាយប្រហារ DDoS ជិតចំនួន ២៣ ០០០ដង ដោតក្នុងរយៈពេលមួយថ្ងៃមានការវាយប្រហារចំនួន១៦ដងជារៀងរាល់ ៦០វិនាទី។ ការវាយប្រហារមានឥទ្ធិពលបំផុតត្រូវបានគេកត់ត្រាទុកក្នុងឆ្នាំ២០១៩។ ការវាយប្រហារ DDoS មានគោលបំណងចម្បងដើម្បីរំខានដល់សេវាកម្មអនឡាញ។ ការវាយប្រហារមានពាក់ព័ន្ធនឹងប្រព័ន្ធគោលដៅមួយ ដោយទម្លាក់មេរោគឱ្យដំណើរការខុសច្បាប់ដោយប្រព័ន្ធក្លែងបន្លំ។ កត្តានេះ អនុញ្ញាតឱ្យអ្នកវាយប្រហារអាចគ្រប់គ្រងប្រព័ន្ធបាន។

របាយការណ៍របស់ Netscout បញ្ជាក់ថា ខ្សែ និងទូរគមនាគមន៍ចល័ត  ដំណើរការទិន្នន័យ និងអ្នកផ្តល់សេវា  គឺជាគោលដៅធំបំផុតរបស់ការវាយប្រហារ DDoS នៅឆ្នាំមុន។ បន្ថែមពីលើបញ្ហាទាំងនេះ មានការវាយប្រហារ DDoS ជាច្រើនកើតឡើងប្រឆាំងនឹងបណ្តាញទំនាក់ទំនងផ្កាយរណប រោងចក្រផលិតគីមី និងពាណិជ្ជកម្ម រួមទាំងឧបករណ៍កុំព្យូទ័រ និងឧស្សាហកម្មលក់យានជំនិះ។

សរុបសេចក្តីមក ឥឡូវនេះ អ្នកគំរាមកំហែងកំពុងតែប្រើគោលការណ៍វាយប្រហារថ្មី និងប្រើប្រព័ន្ធចល័តដើម្បីសម្របសម្រួលឧបករណ៍ IoT ។ ពួកគេកាន់តែមានបច្ចេកទេសទំនើបដោយប្រើងាយរងគ្រោះមានលើឧបករណ៍ដើម្បីអនុវត្តការវាយប្រហារដោយជោគជ័យ។

Image result for https://cyware.com/news/over-84-million-ddos-attacks-in-total-and-16-attacks-detected-every-minute-in-2019-159d982c

LEAVE A REPLY

Please enter your comment!
Please enter your name here