ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco

0

ក្រុមហ៊ុន Cisco បានចេញផ្សាយការអាប់ដេតសុវត្ថិភាពដើម្បីដោះស្រាយភាពងាយរងគ្រោះ ឬចំណុចខ្សោយផ្សេងៗជាច្រើនក្នុងផលិតផលរបស់ខ្លួន។ ចំណុចខ្សោយទាំងនេះ ត្រូវបានត្រួពិនិត្យឃើញថាមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត និង​ទាម​ទារ​ឱ្យ​មាន​វិធាន​ការ​ជា​បន្ទាន់​ ដែលមានដូចជា៖

  • CVE-2020-3173: ចំណុចខ្សោយនេះមាននៅក្នុង local management (local-mgmt) CLI នៃកម្មវិធី Cisco UCS Manager ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលមានសិទ្ធចូលប្រព័ន្ធ អាចដំណើរការពាក្យបញ្ជានិងគ្រប់គ្រងប្រព័ន្ធ
  • CVE-2020-3168: ចំណុចខ្សោយនេះមាននៅក្នុង Secure Login នៃផលិតផល Cisco Nexus 1000V Switch ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយបង្កជាការវាយប្រហារ Denial of Service (DoS)
  • CVE-2020-3175: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco NX-OS នៃផលិតផល Cisco MDS 9000 Series Multilayer Switches ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយបង្កជាការវាយប្រហារ Denial of Service (DoS)
  • CVE-2020-3167: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី CLI of Cisco FXOS នៃកម្មវិធី Cisco UCS Manager ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលមានសិទ្ធចូលប្រព័ន្ធ អាចដំណើរការពាក្យបញ្ជានិងគ្រប់គ្រងប្រព័ន្ធទាំងស្រុង
  • CVE-2020-3171: ចំណុចខ្សោយនេះមាននៅក្នុង local management (local-mgmt) CLI នៃកម្មវិធី Cisco FXOS និង Cisco UCS Manager ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលមានសិទ្ធចូលប្រព័ន្ធ អាចដំណើរការពាក្យបញ្ជានិងគ្រប់គ្រងប្រព័ន្ធ
  • CVE-2020-3172: ចំណុចខ្សោយនេះមាននៅក្នុងមុខងារ Cisco Discovery Protocol នៃកម្មវិធី Cisco FXOS និង Cisco NX-OS ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយដំណើការពាក្យបញ្ជា និងបង្កជាការវាយប្រហារ Denial of Service (DoS)

ផលិតផលដែលរងផលប៉ៈពាល់

  • CVE-2020-3173 – ប៉ះពាល់នៅលើ Cisco UCS Manager មានដូចជា៖
    • UCS 6200 Series Fabric Interconnects
    • UCS 6300 Series Fabric Interconnects
    • UCS 6400 Series Fabric Interconnects
  • CVE-2020-3168 – ប៉ះពាល់នៅលើ Cisco Nexus 1000V Switch ដែលប្រើប្រាស់កម្មវិធី Cisco NX-OS កំណែ 5.2(1)SV3(4.1a)
  • CVE-2020-3175​ – ប៉ះពាល់នៅលើ Cisco MDS 9000 Series Multilayer Switches ដែលប្រើប្រាស់កម្មវិធី Cisco NX-OS ដែលបានរងគ្រោះ
  • CVE-2020-3167​​ – ប៉ះពាល់នៅលើកម្មវិធី Cisco FXOS ឬ Cisco UCS Manager ក្នុងផលិតផលដូចជា៖
    • Firepower 1000 Series
    • Firepower 2100 Series
    • Firepower 4100 Series
    • Firepower 9300 Security Appliances
    • UCS 6200 Series Fabric Interconnects
    • UCS 6300 Series Fabric Interconnects
    • UCS 6400 Series Fabric Interconnects
  • CVE-2020-3171​ – ប៉ះពាល់នៅលើកម្មវិធី Cisco FXOS ឬ Cisco UCS Manager ក្នុងផលិតផលដូចជា៖
    • Firepower 2100 Series
    • Firepower 4100 Series
    • Firepower 9300 Security Appliances
    • UCS 6200 Series Fabric Interconnects
    • UCS 6300 Series Fabric Interconnects
    • UCS 6400 Series Fabric Interconnects
  • CVE-2020-3172 – ប៉ះពាល់នៅលើកម្មវិធី Cisco FXOS និង NX-OS

ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remotely execute)​ គ្រប់គ្រងប្រព័ន្ធទាំងស្រុង ឬបង្កទៅជាការវាយប្រហារ Denial of Service (DoS) ធ្វើឱ្យគាំងបណ្តាញ ឬគាំងឧបករណ៍ជាដើម។សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

LEAVE A REPLY

Please enter your comment!
Please enter your name here