ចំណុចខ្សោយធ្ងន់ធ្ងរនៅក្នុងកម្មវិធី Apache Tomcat

0

ភាពងាយ​រងគ្រោះ​ ឬចំណុចខ្សោយ​មាន​នៅ​ក្នុង​កម្មវិធី Apache Tomcat ចំណុចខ្សោយ​នេះ​ត្រូវ​បាន​កំណត់​លេខ​សម្គាល់​ (CVE-2020-1938) មាន​កម្រិតសុវត្ថិភាព​ធ្ងន់ធ្ងរ​។ ចំណុចខ្សោយនេះកើតឡើងដោយសារតែកំហុសឆ្គងនៅក្នុងកម្មវិធី Apache JServ Protocol (AJP) អាចអនុញ្ញាតឱ្យមានការលួចមើ/កែប្រែឯកសារសំខាន់លើម៉ាស៊ីនកុំព្យូទ័រមេ និងលួចយកទិន្នន័យសំខាន់ផ្សេងៗ ឬដំណើរពាក្យបញ្ជា។

ផលិតផលដែលរងផលប៉ះពាល់

• Apache Tomcat 9.x ដែលមានកំណែទាបជាង 9.0.31
• Apache Tomcat 8.x ដែលមានកំណែទាបជាង 8.5.51
• Apache Tomcat 7.x ដែលមានកំណែទាបជាង 7.0.100 និងកំណែ Apache Tomcat 6.x

អ្នកវាយប្រហារជោគជ័យតាមរយៈចំណុចខ្សោយនេះអាចដំណើរការពីបញ្ជាពីម្ងាយ និងគ្រប់គ្រងប្រព័ន្ធទាំងស្រុង។ដើម្បីជួសជុលនៅចំណុចខ្សោយនេះអោយបានត្រឹមត្រូវ មុនដំបូងអ្នកត្រូវកំណត់ថាតើសេវាកម្ម Tomcat AJP Connector ត្រូវបានប្រើប្រាស់នៅលើម៉ាស៊ីនកំុព្យូទ័រមេរបស់អ្នកឬទេ?

  • ប្រសិនបើ cluster ឬ reverse proxy មិនត្រូវបានប្រើ អ្នកអាចកំណត់ថា AJP មិនត្រូវបានប្រើ។
  • បើមិនដូច្នោះទេអ្នកត្រូវជួសជុល ប្រសិនបើ cluster ឬ reverse server កំពុងតែភ្ជាប់ទំនាក់ទំនង ជាមួយសេវាកម្ម Tomcat AJP ។

១. ប្រសិនបើសេវាកម្មភ្ជាប់ AJP មិនត្រូវបានប្រើ៖

    • ប្រសិនបើ AJP Connector service មិនដំណើរការ អ្នកអាចធ្វើបច្ចុប្បន្នភាព Tomcat ទៅកាន់កំណែ 9.0.31, 8.5.51, ឬ 7.0.100 ដើម្បីជួសជុលចំណុចខ្សោយនេះ ។
    • ប្រសិនបើអ្នកអាចធ្វើបច្ចុប្បន្នភាព សូមធ្វើការបិទ AJP Connector service ឬប្តូរអាសយដ្ឋាន listening ទៅជា localhost។

អនុវត្តតាមវិធីខាងក្រោម៖

  • (1) Edit <CATALINA_BASE>/conf/server.xml,find the following line (<CATALINA_BASE> is the Tomcat work directory):

<Connector port=”8009″ protocol=”AJP/1.3″ redirectPort=”8443″ />

  • (2) Comment out it (or just delete it):

<!–<Connector port=”8009″ protocol=”AJP/1.3″ redirectPort=”8443″ />–>

  • (3) Save the edit, and then restart Tomcat.

បន្ថែមលើវិធានការខាងលើនេះ អ្នកក៏អាចប្រើអាចប្រើ firewall ដើម្បីការពារអាសយដ្ឋានផ្សេងភ្ជាប់មកកាន់ Tomcat AJP Connector service port។

២. ប្រសិនបើសេវាកម្មភ្ជាប់ AJP កំពុងប្រើប្រាស់៖

ប្រសិនបើសេវាកម្ម AJP Connector កំពុងដំណើរការ សូមធ្វើបច្ចុប្បន្នភាព Upgrade Tomcat ទៅកំណែ 9.0.31, 8.5.51, ឬ 7.0.100 ហើយបន្ទាប់មកធ្វើការកំណត់ “secret” នៅលើ AJP Connector ដើម្បីដាក់ដំណើរការ AJP protocol authentication credentials ។

ឧទាហរណ៍:
<Connector port=”8009″ protocol=”AJP/1.3″ redirectPort=”8443″ address=”YOUR_TOMCAT_IP_ADDRESS” secret=”YOUR_TOMCAT_AJP_SECRET” />

ប្រសិនបើអ្នកមិនអាចធ្វើបច្ចុប្បន្នភាពបាន អ្នកអាចធ្វើការកំណត់ “requiredSecret” នៅលើ  AJP Connector ដើម្បីដើម្បីដាក់ដំណើរការ AJP protocol authentication credentials។

ឧទាហរណ៍:
<Connector port=”8009″ protocol=”AJP/1.3″ redirectPort=”8443″ address=”YOUR_TOMCAT_IP_ADDRESS” requiredSecret=”YOUR_TOMCAT_AJP_SECRET” />

LEAVE A REPLY

Please enter your comment!
Please enter your name here