ភាពងាយរងគ្រោះ ឬចំណុចខ្សោយមាននៅក្នុង Point-to-Point Protocol (PPP) Daemon ដែលមានដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Linux និងអាចមានដំណើការនៅលើឧបករណ៍បណ្តាញមួយចំនួនផងដែរ។ ចំណុចខ្សោយនេះត្រូវបានកំណត់លេខសម្គាល់ (CVE-2020-8597) មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត និងមានពិន្ទុ CVSS Score 9.8 ដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារដំណើរការកូដពីចម្ងាយ (remote execute) គ្រប់គ្រងប្រព័ន្ធទាំងស្រុង។
CVE-2020-8597: ចំនុណខ្សោយនេះបង្កឡើងដោយមានបញ្ហាកំហុសឆ្គង (error) នៅពេលធ្វើការផ្ទៀងផ្ទាត់ការបញ្ចូលមិនបានត្រឹមត្រូវ បង្កឱ្យមានបញ្ហានៅលើអង្គចងចាំ និងអាចមានលទ្ធដំណើរការកូដផ្សេងៗ។

ផលិតផលដែលរងផលប៉ះពាល់
- Point-to-Point Protocol Daemon ដែលមានកំណែចាប់ពី 2.4.2 ដល់ 2.4.8
- និង រាល់កំណែដែលបានចេញកាលពី ១៧ ឆ្នាំមុនសុទ្ធតែរងផលប៉ះពាល់
ប្រព័ន្ធប្រតិបត្តិការដែលរងផលប៉ះពាល់៖
ឧបករណ៍បណ្តាញដែលរងផលប៉ះពាល់៖
ការវាយលុកជោគជ័យលើចំណុចខ្សោយនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remote execute) គ្រប់គ្រងប្រព័ន្ធទាំងស្រុង។សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។









