ក្រុមហ៊ុន Google នឹង​លុបចោល​នូវ Spam ក្នុង Chrome extensions ព្រមទាំង​កំណត់​ច្បាប់​ថ្មី

0

ការ​រឹតបន្តឹង​ថ្មី​នេះ​ធ្វើឡើង​មាន​គោលបំណង​ដើម្បី​លុបបំបាត់​បញ្ហា​នៅក្នុង Chrome Web Store មានដូចជា​របស់ copycats  និង​ផ្នែក​បន្ថែម​ដែល​មិន​ត្រឹមត្រូវ​ជាមួយនឹង​ការ​ព័ណ៌នា​ក្លែងក្លាយ(Fake-Reviews)របស់​វា។ ក្រុមហ៊ុន Google បានប្រកាស​ពី​កិច្ចប្រឹងប្រែងថ្មីៗដើម្បី​បង្ក្រាប​ភ្នាក់ងារ​ក្លែងក្លាយ (bad-faith actors) ដែលមាន​ភាពមិនស្មោះត្រង់​ក្នុងការ​ប្រកាស​ធ្វើការ​បន្លំផ្សេងៗ ឬ​ការបន្លំ​លើ​ផ្នែក​បន្ថែម​ទៅ Chrome Web Store ជា​កន្លែង​ដែល​អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​បន្ថែម(add-on software) និង​កម្មវិធី (themes) នៅពេល​ធ្វើការ​រុករក​លើ​អ៊ី​ន​ធឺរ​ណិ​ត​ថែមទៀត។

ដើម្បី​ធ្វើ​ដូចនេះ ក្រុមហ៊ុន Google កំពុង​ណែនាំ​បច្ចុប្បន្នភាព​អំពី​គោលការណ៍​លើ​សារ​ឥត​បានការ​របស់ខ្លួន​សម្រាប់ Chrome Web Store។ គោលការណ៍​ទាំងនោះ​មាន៖

១) អ្នក​អភិវឌ្ឍន៍ ឬ​ដៃគូរ​ផលិត​របស់​ពួកគេ​មិនគួរ​បោះពុម្ពផ្សាយ​ផ្នែក​បន្ថែម(extension) ជាច្រើន​ដែល​ផ្តល់នូវ​បទពិសោធន៍ ឬ​មុខងារ​ស្ទួន​នៅលើ Chrome Web Store ទេ។

២) ផ្នែក​បន្ថែម​ទាំងអស់(Extensions) មិនគួរ​មាន៖ ការបន្លំ   ទំរង់​មិន​ត្រឹមត្រូវ  មិន​មានការ​ពិពណ៌នា   មិនមាន​ភាព​ពាក់ព័ន្ធ ប្រើ​ទិន្ន័យ​បំផ្លើស ឬ​មិន​ត្រឹមត្រូវ រាប់បញ្ចូល​ទាំង​ការមិន​មានកំណត់​ចំពោះ​ការ​ពិពណ៌នា​របស់​ផ្នែក​បន្ថែម ឈ្មោះ​អ្នក​អភិវឌ្ឍន៍ ចំណងជើង រូបតំណាង(Icon)  រូបថត​អេក្រង់ និង​ប្រើប្រាស់​រូបភាព​ផ្សព្វផ្សាយ។ អ្នក​អភិវឌ្ឍន៍​ត្រូវតែ​ផ្តល់នូវ​ការ​ពិពណ៌នា​ឱ្យបាន​ច្បាស់លាស់ និង​ល្អ។ អ្នកប្រើប្រាស់​ដែល​មិន​ច្បាស់លាស់ ឬ​ជនអនាមិក នៅក្នុង​ការ​ពិពណ៌នា​របស់​កម្មវិធី​ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ។

៣)អ្នក​អភិវឌ្ឍន៍​មិនត្រូវ​ព្យាយាម​ជំនួស​ផ្នែក​បន្ថែម​ណាមួយ​នៅក្នុង Chrome Web Store ទេ ។ ករណីនេះ​រាប់បញ្ចូល ប៉ុន្តែ​មិនត្រូវ​បានកំណត់​ចំពោះ​ការផ្តល់​ចំណាត់ថ្នាក់​ផលិតផល ការរៀបរាប់​ឡើងវិញ(reviews) ការរាប់​ចំនួន​តំឡើង​ដោយ​មធ្យោបាយ​ខុសច្បាប់​ដូចជា ការទាញយក​ដោយ​ការបន្លំ ឬ​ការលើកទឹកចិត្ត ការ​ផ្តល់យោបល់ និង​ការវាយតំ​លៃ។

៤) ផ្នែក​បន្ថែម​ទាំងឡាយណា(Extensions)ដែលមាន​គោលបំណង​តែមួយ​ក្នុង​ការតំឡើង ឬ​បើក​ដំណើរការ​កម្មវិធី កម្មវិធី​គំរូ(theme) ទំព័រ​របស់​វ៉ិ​ប​សាយ រឺ​ផ្នែក​បន្ថែម​ផ្សេងទៀត​មិនត្រូវ​បានអនុញ្ញាត​ទេ។

៥) ផ្នែក​បន្ថែម​ដែល​បំពាន ឬ​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពាន ការជូនដំណឹង​តាមរយៈ​ការផ្ញើ​សារ​ឥត​បានការ  ការផ្សព្វផ្សាយ ការផ្សព្វផ្សាយ​ការប៉ុនប៉ង​បន្លំ  ឬ​តាមរយៈ​សារ​ដែល​មិន​ចង់បាន​ដែល​បង្ក​អន្តរាយ​ដល់​បទពិសោធន៍​រុករក​របស់​អ្នកប្រើប្រាស់​មិនត្រូវ​បានអនុញ្ញាត​ទេ។ ផ្នែក​បន្ថែម(Extensions) ដែល​ផ្ញើ​សារ​ក្នុងនាម​អ្នកប្រើប្រាស់​ដោយ​មិន​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​សមត្ថភាព​ក្នុងការ​បញ្ជាក់​ទទួលយក​មាតិកា និង​បង្ហាញ​បំណង​ទទួលយក ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ។

៦) ការផ្លាស់ប្តូរ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី២៧ ខែសីហា ដូច្នេះ​អ្នក​អភិវឌ្ឍន៍​ដែល​កំពុងអភិវឌ្ឍន៍​មិនទាន់​ចប់​មានពេលខ្លះ​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ច្បាប់​ថ្មី។ បន្ទាប់ពីនោះ ក្រុមហ៊ុន​Google រក្សា​សិទ្ធិ​ក្នុងការ​បំផ្លាញ​នូវ​ភាពរ​ញេ​រ​ញៃ​ចេញពី​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here