ក្រុម​ហេ​គ​ឃ័​រ​បំពាន​លើ​ម៉ាស៊ីន​មេ MDM ដើម្បី​ដំឡើង​មេរោគ​ធនាគារ​លើ​ឧបករណ៍ Android

0

ក្រុម​អ្នកស្រាវជ្រាវ​សន្តិសុខ​បាន​រកឃើញថា ក្រុម​ហេ​គ​ឃ័​រ​បាន​បំពាន​យ៉ាងតិច៧៥% នៃ​ម៉ាស៊ីន​មេ MDM (កម្មវិធី​គ្រប់គ្រង​ឧបករណ៍​ចល័ត) ដើម្បី​ដំឡើង​មេរោគ​ធនាគារ​នៅលើ​ឧបករណ៍ Android។ គេ​ទទួលស្គាល់ថា MDM ជា EMM  (ការគ្រប់គ្រង​សហគ្រាស​ភាព​ចល័ត) ។ វា​គឺជា​យន្តការ​មួយ​ដែលជា​ទូទៅ​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​ប្រើប្រាស់។

ប៉ុន្តែ​ពេលថ្មីៗនេះ មានការ​ឆ្លង​មេរោគ​ដល់៧៥% ទៅលើ​ឧបករណ៍​របស់​ក្រុមហ៊ុន​នៅទូទាំង​ពិភពលោក។ បន្ទាប់ពី​មានការ​តម្លើង​វា(MD)  Cerberus ដ៏​គ្រោះថ្នាក់​អាច​ប្រមូលផ្តុំ​ទិន្នន័យ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែលមាន​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​ហើយ​ផ្ទេរ​ទិន្ន័យ​ទាំងនោះ​ទៅ​ម៉ាស៊ីន​បញ្ជា និង​បញ្ជា​ពី​ចម្ងាយ (C&C) ។

Cerberus គឺជា​សេវាកម្ម​ផ្ទេរប្រាក់​តាម​ធនាគារ ហើយ​វា​ត្រូវបាន​គេ​ប្រទះឃើញ​ដំបូង​នៅខែមិថុនា ឆ្នាំ២០១។ វា​ប្រើ​គំរូ​អាជីវកម្ម Malware-as-a-Service (MaaS) និង​អនុញ្ញាតឱ្យ​អតិថិជន​ដែល​ខ្ចី​សេវាកម្ម​របស់​ពួកគេ​បន្ថយ​លទ្ធភាព(Payload) របស់​ពួកគេ។ លើសពីនេះ​សរវា​កម្មនេះ​ថែមទាំង​អនុញ្ញាតឱ្យ​អ្នក​វាយប្រហារ​កំណត់រ​ច​នា​សម្ព័ន្ធ និង​គ្រប់គ្រង​ឧបករណ៍​ដែល​ត្រូវបាន​សម្របសម្រួល​ក្នុងពេល​វាយប្រហារ​រប​ស់​ពួកគេ​ទៀតផង៕

ប្រភពព័ត៌មាន​ Gbhackers ផ្សាយ​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here