ភេរ​វករ ISIS វាយប្រហារ​លើ​កងទ័ព​អុីរ៉ា​ក់​ដែល​ស្ថិតនៅក្នុង​ខេត្ត Kirkuk

0

យោងតាម​មន្ត្រីជាន់ខ្ពស់​អុី​រ៉ា​ក់បាន​អោយដឹងថា​ក្រុម​ភេរវ​ករ​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម ISIS កាលពី​យប់​ថ្ងៃ​អង្គារ​បាន​វាយប្រហារ​លើ​កងទ័ព​អុី​រ៉ា​ក់ដែល​ស្ថិតនៅក្នុង​ខេត្ត Kirkuk។

ថ្លែង​ទៅកាន់​កាសែត The Baghdad លោក Azad Rostam តំណាង​សហភាព​ស្នេហា​ជាតិ​ឃឺ​ដ បានចង្អុលបង្ហាញ​ថា​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅ​ក្រុង Daquq ភាគខាងត្បូង​ខេត្ត ​Kirkuk។

មន្ត្រី​រូប​នោះបាន​បន្ថែមទៀតថា​ការប្រយុទ្ធ​នៅតែ​បន្ត​រវាង​កងទ័ព​អុី​រ៉ា​ក់ និង​ក្រុម​បះបោរ​ដោយ​មិនមាន​របាយការណ៍​បន្ទា​ន់​ណាមួយ​នៃ​ការស្លាប់ និង​របួស​ដែល​អាច​កើតមាន​ក្នុងចំណោម​ភាគី​ទាំងពីរ៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here