លោក Andrej Babis នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែកមានប្រសាសន៍នៅទីក្រុង Prague ថា សាធារណរដ្ឋឆែក សាធារណរដ្ឋស្លូវ៉ាគី និងសាធារណរដ្ឋអូទ្រីស អាចបើកព្រំដែនទៅវិញទៅមកនៅថ្ងៃទី៨ ខែមិថុនា ដោយអនុញ្ញាតឱ្យប្រជាជនរបស់ប្រទេសទាំងបី អាចធ្វើដំណើរឆ្លងកាត់ឡើងវិញ។
លោក Babis បន្តថា ប្រទេសជិតខាងកំពុងគិតអំពីការបើកព្រំដែនរបស់ពួកគេនៅរដូវទេសចរណ៍នារដូវក្តៅ ក្រោយពីមានការរីកចម្រើនប្រហាក់ប្រហែលគ្នានៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ។
នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺរណិតជាមួយគេហទំព័រសារព័ត៌មាន Blesk លោក Babis មានប្រសាសន៍ថា៖ “ ខ្ញុំគិតថា ការបើកដំណើរឡើងវិញអាចធ្វើទៅបាននៅថ្ងៃទី៨ ឬ១៥ ខែមិថុនា ដែលប្រទេសទាំងបីរបស់យើងនឹងបើកព្រំដែនជាមួយគ្នា” ។
សាធារណរដ្ឋទាំងបីស្ថិតក្នុងចំណោមសមាជិករដ្ឋចំនួន១៧ នៃតំបន់ Schengen ដែលជាមើលពុំឃើញព្រំប្រទល់រវាងរដ្ឋចំនួន២៦ នៃប្រទេសសហភាពអ៊ឺរ៉ុប និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត ដែលបានដាក់ការត្រួតពិនិត្យជាបន្ទាន់ចាប់តាំងពីខែមីនាមកដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ ៕
ប្រភពព័ត៌មាន RT ផ្សាយឡើងវិញថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០









