រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម​នៅ​ខេត្ត Diyala ប្រទេស​អ៊ីរ៉ាក់

0

រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បាន​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម បានកំណត់​គោលដៅ​ភូមិ Mikhas នៅក្នុង​ខេត្ត Diyala ប្រទេស​អ៊ីរ៉ាក់។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេស​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ដោយ​ជូនពរ​ដល់​អ្នករងរបួស​ឱ្យបាន​ឆាប់​ជាសះស្បើយ​ឡើងវិញ។

សេចក្តីថ្លែងការណ៍​បាន​កត់សម្គាល់ថា រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ឈរ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ប្រជាជន​ដែល​ប្រឈមមុខ​នឹង​អំពើ​ភេរវកម្ម និង​ភាពជ្រុលនិយម។

បើ​យោងតាម​ទីភ្នាក់ងារ ANADOLU AGENCY បានឱ្យដឹងថា កាលពី​ថ្ងៃអាទិត្យ​មនុស្ស​ចំនួន៦នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​វាយប្រហារ​ដោយ​ក្រុម​ភេរ​វករ Daesh/ISIS នៅក្នុង​ខេត្ត Diyala ភាគ​ខាងជើង​ប្រទេស​អ៊ឺ​រ៉ា​ក់។

គួរ​រំលឹក​ផងដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ​ក្រុម​សកម្មប្រយុទ្ធ Daesh/ISIS បាន​បង្កើន​ការវាយប្រហារ​ជាពិសេស​នៅ​តំបន់​រវាង​ទីក្រុង Kirkuk, តំបន់ Salahuddin (ភាគ​ខាងជើង) និង​ខេត្ត Diyala (ខាងកើត) ដែល​គេ​ស្គាល់​ថា​ជា “តំបន់ត្រីកោណ​នៃ​ការស្លាប់” ។

នៅ​ឆ្នាំ២០១៧ ប្រទេស​អ៊ីរ៉ាក់​បានប្រកាស​ជ័យ​ជំ​ន័យ​របស់ខ្លួន លើ​ក្រុម​សកម្មប្រយុទ្ធ Daesh / ISIS តាមរយៈ​ការដណ្តើម​កាន់កាប់​ទឹកដី​ដែល​បាត់បង់​តាំងពី​ឆ្នាំ២០១៤ត្រឡប់មកវិញ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន State Information Services Egypt ផ្សាយ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here