ទីក្រុងកាប៊ុល ថ្ងៃទី១៧ ខែមិថុនា (ទីភ្នាក់ងារស៊ីនហួ) ប៉ូលិសជាតិអាហ្វហ្គានីស្ថាន (ANP) ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម ៤នាក់ រួមទាំងមេដឹកនាំសំខាន់មួយក្រុមនៅភាគខាងកើតខេត្តគុនកាភាគ នេះបើយោងតាមក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃពុធ។
ជាមួយនេះក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កម្លាំងប៉ូលីសប្រតិបត្តិការពិសេសរបស់ ANP បានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម កាលពីយប់ថ្ងៃអង្គារ ហើយក៏ចាប់ខ្លួនសមាជិក IS នៅក្នុងភូមិចាបាពូសា នៃស្រុកសាគរុ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថាឯកសារដែលពាក់ព័ន្ធនឹងអ្នកចាប់ខ្លួននេះ ត្រូវបានបញ្ជូនទៅអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់សកម្មប្រយុទ្ធដែលត្រូវបានចាប់ខ្លួននោះនៅឡើយទេ។
ទទឹមនឹងនេះ កងកម្លាំងអាហ្វហ្គានីស្ថានបានបន្តប្រតិបត្តិការរៀបចំនៅនិទាឃរដូវ និងរដូវក្តៅដែលគេហៅថារដូវប្រយុទ្ធកំពុងខិតជិតមកដល់ហើយ នៅក្នុងប្រទេសដែលសំបូរទៅដោយភ្នំ។
គួរបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធមិនបានឆ្លើយតបនឹងរបាយការណ៍នេះទេរហូតមកដល់ពេលនេះ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០









