បាតុករ​ម្នាក់​ត្រូវបាន​សម្លាប់​ក្នុងពេល​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស​ស៊ូដង់

0

នៅ​ថ្ងៃ​អង្គារ ទី៣០ ខែមិថុនា ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​ស៊ូដង់​បាន​បញ្ជាក់ថា បាតុករ​ម្នាក់​ត្រូវបាន​សម្លាប់​នៅ​ទីក្រុង Omdurman ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋធានី Khartoum និង​ទីក្រុង​ដទៃទៀត។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​របស់​ប្រទេស​ស៊ូដង់​លោក Faisal Mohamed Saleh មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ បើទោះបីជា ធម្មជាតិ​នៃ​ការធ្វើ​បាតុកម្ម​មាន​លក្ខ​ណៈ​ប្រកបដោយ​សន្តិភាព​ក៏​ការធ្វើ​បាតុកម្ម​បាន​រីក​រាលដាល​បណ្តាលឱ្យ​កើត​អំពើរ​ហឹ​ង្សា​នាំឱ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស​នៅក្នុង​រដ្ឋធានី និង​រដ្ឋ​នានា

លោក​បន្ថែមថា ស្ថាប័ន​តុលាការ​នឹងធ្វើ​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​មួយ​ដើម្បី​កំណត់​ការទទួលខុសត្រូវ និង​ផ្តន្ទាទោស​ដល់​ជនល្មើស​ពី​ការរំលោភបំពាន​ដែល​មិនអាច​ទទួលយកបាន​ទាំងនេះ។ ពុំទាន់​មាន​ព័ត៌មាន​លំអិត​ស្តីពី​ជនរងគ្រោះ​នោះទេ។

គួរបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ មាន​ក្រុមបាតុករ​ស៊ូដង់​ចំនួន​រាប់ម៉ឺន​នាក់ បានធ្វើ​បាតុកម្ម​នៅ​ទីក្រុង Khartoum  និង​ទីក្រុង​ដទៃ​ផ្សេងទៀត ដោយ​ពួកគេ​បានទាមទារ​ឱ្យមាន​ការកែទម្រង់​នយោបាយ និង​ផ្លាស់ប្តូរ​របប​ប្រជាធិបតេយ្យ។ ចាប់ពី​ខែសីហា ឆ្នាំ២០១៩ កងកម្លាំង​សម្ព័ន្ធ​យោធា និង​ជន​ស៊ីវិល​មួយចំនួន​បាន​កាន់អំណាច​នៅក្នុង​ប្រទេស​ស៊ូដង់​ក្នុង​រយៈពេល​អន្តរកាល ៣៩ខែក្រោយ​ពី​មាន​បដិវត្តន៍​ដ៏​កក្រើក​មួយ ដែល​បាន​បណ្តេញ​អតីត​ប្រធានាធិបតី Omar al-Bashir នៅ​ខែមេសា​ឆ្នាំមុន៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ឡើងវិញ​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here