ក្រុម FBI កំពុងស្វែងរកព័ត៌មាន ស្តីពីអំពើប្លន់ធនាគារ ដែលបានកើតឡើង កាលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ប្រហែលម៉ោង ៩:៤០AM នៅសាខាធនាគារសន្សំសហព័ន្ធទី៣ ដែលមានទីតាំងនៅអគារលេខ៩២៩ មហាវិធី Hallandale Beach ទីក្រុង Hallandale Beach រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ចោរប្លន់ម្នាក់សម្រុកចូលទៅក្នុងធនាគារ និងបានធ្វើការទាមទារប្រាក់ពីបុគ្គលិកធនាគារ។ ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ម្យ៉ាងទៀតចំពោះចំនួនទឹកប្រាក់ដែលបានបាត់បង់នឹងមិនត្រូវបានចេញផ្សាយ នៅពេលនេះនៅឡើយទេ៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី FBI ចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០