ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​ទាហាន 0៨នាក់​ក្នុង​ខេត្ត Wardak នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃ​ចន្ទ ទី២០ ខែកក្កដា ដើម​សប្តាហ៍​នេះ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បើកឡាន​ដឹកទំនិញ ដែលមាន​ផ្ទុកទំនិញ​ពេញ​ទៅ​បំផ្ទុះ​ក្នុងស្រុក Sayed Abad នៃ​ខេត្ត Wardak នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ហេតុការណ៍​នេះ​បានសម្លាប់​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះ ទាហាន​ចំនួន០៩នាក់ និង​បណ្តាល​ឲ្យ​ទាហាន​ចំនួន០៩នាក់​ផ្សេងទៀត​រងរបួស។

ក្រសួងការពារជាតិ​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មាន​ទាហាន​ចំនួន០៨ នាក់​ត្រូវបាន​សម្លាប់ និង​ចំនួន០៩នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​មាន​ឡាន​ដឹកទំនិញ​ផ្ទុក​គ្រាប់បែក​មួយ​បានកំណត់​គោលដៅ​ទៅលើ​ក្បួន​រថយន្តយោធា​នៅក្នុង​ស្រុក Sayed Abad នៃ​ខេត្ត Wardak នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​ច័ន្ទ។ នៅក្នុង​សេចក្តីថ្លែងការណ៍​មាន​សេចក្តី​ថា៖

“ភេរវ​ករ​ម្នា​ក់បាន​ជិះ​រថយន្ត​ដឹកទំនិញ និង​បាន​បំផ្ទុះ​វា​នៅក្បែរ​ក្បួន​រថយន្ត​កងទ័ព​ជាតិ​នៅក្នុង​តំបន់ Jaghato ក្នុងស្រុក Sayed Abad នៅ​រសៀល ដោយបាន​សម្លាប់ខ្លួន និង​ទាហាន​ចំនួន០៨នាក់” ។

សេចក្តីថ្លែងការណ៍​នោះបាន​បន្ថែមទៀតថា ទាហាន​ចំនួន០៩នាក់​បន្ថែម​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការផ្ទុះ។ យ៉ាងណាមិញ នៅក្នុង​សេចក្តីថ្លែងការណ៍​មិនបាន​ចោទប្រកាន់​លើ​ក្រុម​ណាមួយ​ចំពោះ​ការវាយប្រហារ​នេះ​ទេ។

គួរបញ្ជាក់​ផងដែរ​ថា ចំណែកឯ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ដែលមាន​សកម្មភាព​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ខេត្ត Wardak និង​រដ្ឋធានី Maidan Shahr ដែលមាន​ចម្ងាយ៣០គីឡូម៉ែត្រ​ខាងលិច​ទីក្រុង​កា​ប៊ុល​ពុំបាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​អ្វី​នោះទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here