ក្រុមឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថាអ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសឃឺដម្នាក់ទៀតនៅថ្ងៃពុធនេះស្ថិតនៅភាគខាងលិចខេត្ត Azarbaijan ។
អង្គការសិទ្ធិមនុស្ស Hengaw បាននិយាយថាលោក Kamil Qaderi Aqdam មកពីភូមិ Delze នៃក្រុង Piranshahr ត្រូវបានចាប់ខ្លួនកាលពី២ឆ្នាំមុនពីបទឃាតកម្ម។ គាត់ត្រូវបានគេកាត់ទោសព្យួរកនៅក្នុងពន្ធនាគារកណ្តាលនៃទីក្រុងNaqadeh កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែកក្កដា។
យោងតាមអង្គការសិទ្ធិមនុស្ស Hengaw ប្រទេសអ៊ីរ៉ង់បានសម្លាប់ជនជាតិឃឺដយ៉ាងហោចណាស់ ចំនួន៦នាក់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះនៅក្នុងខេត្ត Kermanshah និងខាងលិចខេត្ត Azarbaijan។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២២ ខែកក្តដា ឆ្នាំ២០២០