កងទ័ពសហរដ្ឋអាមេរិកចាកចេញពីមូលដ្ឋានយោធា នៅប្រទេសអ៊ីរ៉ាក់

0

មេបញ្ជាការរង នៃសម្ព័ន្ធភាពអន្តរជាតិរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកាត់បន្ថយបន្តិចម្តងៗនៃចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងការចែកចាយនៃទីក្រុង ‘Basmayeh’ មូលដ្ឋានកងទ័ពអ៊ីរ៉ាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

សារព័ត៌មានអ៊ីរ៉ង់ / មជ្ឈឹមបូព៌ា៖ បើយោងតាមគេហទំព័រព័ត៌មាន Almesalla ដែលមានចំណងជើងថា ‘Kenneth Ackman’។ មេបញ្ជាការរងនៃកងកម្លាំងចម្រុះប្រឆាំង ISIS របស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ “លែងមានការភ័យខ្លាច ចំពោះការកើតឡើងជាថ្មីនៃក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងកងទ័ពអ៊ីរ៉ាក់កាន់តែខ្លាំងជាងក្រុម ISIS ទៅទៀត។”

លោក Ackman បានបន្ថែម “មូលដ្ឋានយោធាមួយចំនួនត្រូវបានប្រគល់ទៅឱ្យកងទ័ពអ៊ីរ៉ាក់”។ មូលដ្ឋានហ្វឹកហ្វឺននៅទីក្រុង Basmayeh ជិតទីក្រុង Baghdad នឹងត្រូវប្រគល់ទៅឱ្យកងកម្លាំងប្រទេសអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ។

មេបញ្ជាការរងនៃកងកម្លាំងចំរុះប្រឆាំង ISIS របស់អាមេរិកក៏បានបញ្ជាក់ដែរថា៖ “ចំនួនទាហានអាមេរិក ដែលជាកម្លាំងចម្រុះនៅប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។” នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ សមាជិកសភាប្រទេសអ៊ីរ៉ាក់បានអនុម័តផែនការបណ្តេញកងទ័ពអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់៕

ប្រភពព័ត៌មានពី Iranpress ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here