រដ្ឋកោះភាគខាងត្បូង Tasmaniaរបស់ប្រទេសអូស្រ្តាលីនឹងចាប់ផ្តើមទទួលយកភ្ញៀវទេសចរមកពីតំបន់ផ្សេងៗនៃប្រទេសដែលបានសង្កេតឃើញរយៈពេលមិនមានករណីឆ្លងកូរ៉ូណាវីរុស។ មន្រ្តីរដ្ឋរបស់ Tasmania បាននិយាយកាលពីថ្ងៃសុក្រថាគោលនយោបាយថ្មីដែលចាប់ផ្តើមនៅថ្ងៃទី ៧ ខែសីហារួមមានការធ្វើតេស្តិ៍តឹងរ៉ឹងនៅអាកាសយានដ្ឋាននិងការពិនិត្យឡើងវិញនៃការធ្វើដំណើរពីរដ្ឋផ្សេងទៀតរួមទាំងរដ្ឋ New South Wales និងរដ្ឋ Queensland ដែលនឹងត្រូវបញ្ចប់នៅខែក្រោយនេះ។
Tasmaniaមិនបានរកឃើញនូវការឆ្លងជាសហគមន៍ក្នុងរយៈពេល ៧៧ ថ្ងៃនេះទេ។ វានឹងទទួលយកភ្ញៀវទេសចរមកពីរដ្ឋអូស្រ្តាលីខាងលិច និងអូស្រ្តាលីខាងត្បូងក៏ដូចជាដែនដីភាគខាងជើងដែលគ្មាននរណាម្នាក់ឆ្លងជាសហគមន៍ក្នុងរយៈពេលជាង ៩០ ថ្ងៃនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាលោក Peter Gutweinនាយករដ្ឋមន្រ្តីនៃ Tasmania បាននិយាយថាការធ្វើដំណើរនឹងមិនចាប់ផ្តើមឡើងវិញក្នុងរយៈពេលខ្លីពីរដ្ឋដែលមានប្រជាជនច្រើនបំផុតទី ២ របស់ប្រទេស Victoria ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីវីរុសដែលបានឆ្លងដល់មនុស្សជាង ៧,៤០០ នាក់នៅថ្ងៃសុក្រនេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០