របាយការណ៍របស់អូស្រ្តាលីបញ្ជាក់អំពីការកើនឡើងខ្ពស់ចំពោះការស្លាប់ដោយសារមេរោគកូវីដ ១៩ ទោះបីជាមានវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងក៏ដោយ

0

ប្រទេសអូស្រ្តាលីបានចុះបញ្ជីនៃការស្លាប់ទាក់ទងនឹងកូរ៉ូណាវីរុសថ្មីចំនួន ១០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាចំនួនអ្នកស្លាប់ក្នុងរយៈពេលតែមួយថ្ងៃដែលមានគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសចាប់តាំងពីមានមេរោគរាតត្បាតនេះកើតឡើង។ ជនរងគ្រោះចុងក្រោយបង្អស់មានអាយុចន្លោះពី ៤០ ទៅ ៨០ ឆ្នាំដោយ ៧ នាក់នៃអ្នកស្លាប់ស្ថិតនៅក្នុងផ្ទះដែលស្ថិតនៅក្រោមការមើលថែរក្សា។

ចំនួនអ្នកស្លាប់បានកើនដល់ ១៥៥ នាក់ហើយនៅក្នុងពេលនេះ។ អ្នកស្លាប់ទាំង ១០ នាក់នេះនៅក្នុងរដ្ឋ Victoria ដែលមានកំណត់ត្រានៃការឆ្លងមេរោគកូវីដ ១៩ចំនួន ៤៥៩ ករណី។ ប្រទេសអូស្ត្រាលីបានរកឃើញករណីឆ្លងកូរ៉ណានេះសរុបចំនួន ១៤,០០០ ករណី។ ទីក្រុងមែលប៊ននៃរដ្ឋ Victoriaបានចំណាយពេលពីរសប្តាហ៍ចុងក្រោយនេះក្រោមការបិទទ្វារយ៉ាងតឹងរ៉ឹង។ ការពាក់ម៉ាសគឺជាកាតព្វកិច្ច ហើយការបម្លាស់ទីក្នុងក្រុង និងក្រៅទីក្រុងកំពុងត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងផងដែរ។

លោក Daniel Andrews នាយករដ្ឋមន្រ្តីនៃ Victoria បាននិយាយថា ការកើនឡើងនៃការឆ្លង និងមរណភាពមានន័យថាវាជាការចាំបាច់ដែលមនុស្សគ្រប់រូបគួរតែពាក់ម៉ាស ហើយលោកបានព្រមានថាអ្នកណាម្នាក់ដែលចាប់បានហើយគ្មានពាក់ម៉ាសនឹងត្រូវពិន័យ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here