អគ្គនាយកការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់របស់អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់លោក Hassan Rezaei បានប្រកាសថាប្រទេសស៊ីរីកំពុងស៊ើបអង្កេតការស្ទាក់ចាប់យន្តហោះចម្បាំងអ៊ីរ៉ង់ដោយយន្តហោះចម្បាំង។
ការិយាល័យរបស់លោក Rezaei បានបញ្ជាក់ថាការស៊ើបអង្កេតកំពុងដំណើរការដោយអង្គការអាកាសចរណ៍ស៊ីរីទាក់ទងនឹងគ្រោះថ្នាក់នៃការស្ទាក់ចាប់យន្តហោះដឹកអ្នកដំណើរ Mahan របស់អ៊ីរ៉ង់ដែលកំពុងហោះហើរនៅលើផ្លូវហោះហើរអន្តរជាតិក្នុងដែនអាកាសប្រទេសស៊ីរីដែលបណ្តាលឱ្យអ្នកដំណើរ និងសមាជិកនាវិកនៃយន្តហោះរងរបួសជាច្រើននាក់៕
អ្នកប្រែសម្រួល: គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០