មន្ត្រីមូលដ្ឋានបាននិយាយថាយន្តហោះចម្បាំងទួរគីបានបើកការវាយប្រហារតាមអាកាសនៅជិតទីក្រុង Duhok កាលពីថ្ងៃសៅរ៍។
សារព័ត៌មាន Baghdad Post បានដកស្រង់សម្តីចៅហ្វាយក្រុង Zaweta លោក Mushir Mohammed ដែលបាននិយាយថាយន្ដហោះចម្បាំងទួរគីបានទម្លាក់គ្រាប់បែកលើរថយន្ដមួយគ្រឿងនៅសហគមន៍ Bakira ចម្ងាយ១៥គីឡូម៉ែត្រពីទីក្រុង Duhok។
មន្ត្រីរូបនោះបានបន្ថែមទៀតថាការវាយប្រហារនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសឡើយ។ សាក្សីបានប្រាប់សារព័ត៌មាន Shafaar ថាអ្នកដំណើរក្នុងរថយន្តបានរត់គេចខ្លួនបាត់បន្ទាប់ពីមានការវាយប្រហារ។
គួររំលឹកថាកាលពីថ្ងៃសុក្រនេះយន្តហោះចម្បាំងរបស់ទួរគីក៏បានវាយប្រហារនៅជិតទីក្រុង Duhok ផងដែរ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០