ទីក្រុងប៉ារីសចង់ធ្វើឱ្យការពាក់ម៉ាសជាកាតព្វកិច្ចចាំបាច់នៅពេលចេញក្រៅទៅកាន់កន្លែងមួយចំនួនដើម្បីការពារការឆ្លងថ្មីនៃកូរ៉ូណាវីរុសនេះ។ កាសែតនេះបាននិយាយថាអភិបាលក្រុង Anne Hidalgo នឹងដាក់សំណើជាផ្លូវការជាមួយអាណាខេត្តប៉ារីសអំពីការបញ្ជាឱ្យប្រើម៉ាសនៅក្នុងតំបន់ជាក់លាក់។
រ៉យទ័របាននិយាយថារដ្ឋាភិបាលកាលពីថ្ងៃសុក្របានផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរក្នុងតំបន់ដើម្បីបញ្ជាឱ្យពាក់ម៉ាសនៅតាមទីសាធារណៈខាងក្រៅ។ តំបន់ក្រៅគោលដៅដែលត្រូវបានកំណត់គឺមានផ្លូវដើរទិញឥវ៉ាន់ ច្រាំងទន្លេ Seine សួនច្បារ ផ្សារម្ហូបអាហារ ហើយតំបន់ទាំងអស់គឺតម្រូវអោយប្រជាជនត្រូវឈរតម្រង់ជួរ។
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០