ប្រទេសកាតា អ៊ីរ៉ាក់ និងគុយវ៉ែតបញ្ជូនជំនួយទៅប្រទេសលីបង់

0

យោងតាមភ្នាក់ងារសារព័ត៌មានរដ្ឋនៅមជ្ឈឹមបូព៌ាបានឲ្យដឹងថា ប្រទេសកាតា ប្រទេសអ៊ីរ៉ាក់ និងប្រទេសគុយវ៉ែតគ្រោងនឹងបញ្ជូនជំនួយផ្នែកវេជ្ជសាស្ត្រទៅកាន់ប្រទេសលីបង់ ក្រោយពីមានហេតុការណ៍ផ្ទុះដ៏សាហាវកើតឡើង។

ភ្នាក់ងារសារព័ត៌មាន NNA របស់ប្រទេសលីបង់រាយការណ៍ថា ប្រទេសកាតានឹងបញ្ជូនជំនួយទៅឲ្យមន្ទីរពេទ្យចំនួនពីរដែលរួមមានគ្រែចំនួន៥០០គ្រែនៅថ្ងៃពុធ។ប្រភពបន្តថា ប្រទេសអ៊ីរ៉ាក់ក៏ត្រៀមបញ្ជូនជំនួយមន្ទីរពេទ្យនិងប្រេង។

លោក Tamim Bin Hamad Al Thani បានសរសេរនៅលើ Twitter ថា លោកជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់លោក Michel Aoun ដើម្បីបង្ហាញជំហររបស់ប្រទេស

កាតាជាមួយបងប្អូននៅប្រទេសលីបង់និងឆន្ទៈក្នុងការផ្តល់ការគាំទ្រភ្លាមៗក្រោយពីមានហេតុការណ៍ផ្ទុះនេះ។ លោកមានប្រសាសន៍ថា

“ យើងសូមចូលរួមរំលែកទុក្ខចំពោះប្រជាជនលីបង់ហើយយើងបានអធិស្ឋានដល់ព្រះដើម្បីឱ្យជនរងគ្រោះទទួលបានពរដោយមេត្តាករុណានិងអ្នករងរបួសមានការជាសះស្បើយ” ។

នៅចុងក្រោយ ភ្នាក់ងារសារព័ត៌មានគុយវ៉ែត (KUNA) បានអោយដឹងថា ព្រះអង្គម្ចាស់របស់ប្រទេសគុយវ៉ែតលោក Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងប្រទេសឲ្យបញ្ជូនជំនួយវេជ្ជសាស្ត្រជាបន្ទាន់ទៅកាន់ប្រទេសលីបង់ផងដែរ។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មានCNN ផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here