ប៉ូលិស Zionist កាលពីយប់ថ្ងៃអង្គារបានចាប់ខ្លួនមនុស្សរាប់សិបនាក់ ដែលបានចូលរួម នៅក្នុងការតវ៉ាប្រឆាំងនឹងលោកបេនយ៉ាមីនណេតាន់យ៉ាហ៊ូ នៅរាត្រីបាតុកម្មមួយផ្សេងទៀត នៅក្រុងយេរូសាឡិម។
យោងតាមសារព័ត៌មានអ៊ីរ៉ង់ / មជ្ឈឹមបូព៌ាបានឱ្យដឹងថា បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅជុំវិញលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី នៅកណ្តាលទីក្រុងខណៈពេលកំពុងបិទផ្លូវធំ។
ក្រុមបាតុករមានសារចម្រុះជាច្រើនរួមទាំងការចោទប្រកាន់លោកនេតាន់យ៉ាហ៊ូកំពុងធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល, គាត់ត្រូវកាត់ទោសពីបទឧក្រិដ្ឋ និងគាត់គួរតែចុះចេញពីតំណែង, គាត់បានបរាជ័យក្នុងការដឹកនាំនៅក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ និងគាត់គួរតែបញ្ឈប់តាមផែនការរបស់គាត់ ដើម្បីប្រកាសអធិបតេយ្យភាពលើស្រុកយូដា និងស្រុកសាម៉ារី។
ការតវ៉ាបានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង និងបន្ទាប់ពីក្រុមបាតុករមួយភាគច្រើនបានចាកចេញពីបាតុកម្មរាប់សិបនាក់ និងចាប់ផ្តើមរំខានដល់សណ្តាប់ធ្នាប់ខណៈពេលដែលមិនអើពើនឹងការទាមទាររបស់ប៉ូលិសឱ្យធ្វើការបំបែកគ្នា។
ក្រុមបាតុករក៏បានប្រមូលផ្តុំគ្នា នៅក្បែរផ្ទះរបស់លោក Netanyahu នៅទីក្រុង Caesarea និងនៅផ្លូវបំបែកជាច្រើនទៀតនៅទូទាំងប្រទេស។ នៅក្នុងទីតាំងមួយផ្សេងទៀតនៅទីក្រុង Tel Aviv ក្រុមបាតុករស្តាំនិយមបានធ្វើបាតុកម្មនៅជិតគេហដ្ឋានរបស់ប្រធានតុលាការកំពូលលោក Esther Hayut ផងដែរ៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី IRAN PRESS NEWS AGENCY ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០