អគ្គនាយក(IAEA) លោក Grossi បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​តេ​ហេ​រ៉ង់​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ

0

អគ្គនាយករង​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA)  លោក Rafael Mariano Grossi បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​តេ​ហេ​រ៉ង់​នៅ​ថ្ងៃ​ច័ន្ទ​ទី២៤ ខែសីហា ដើម​នេះ​ដើម្បី​ជួប​ជាមួយ​អាជ្ញាធរ​ជាន់ខ្ពស់​របស់​ប្រទេស​អ៊ីរ៉ង់។ នេះ​គឺជា​ដំណើរ​ទស្ស​កិច្ច​ដំបូង​របស់លោក​ចាប់តាំងពី​លោក​ចូលធ្វើការ​ក្នុង​ការិយាល័យ​នៅ​ខែធ្នូ ឆ្នាំមុន។

នៅក្នុង​ដំណើរ​នេះ​មាន​គោលបំណង​សំខាន់​លើ​ដោះស្រាយ​កិច្ចសហប្រតិបត្តិការ​រ​បស់​អ៊ីរ៉ង់​ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA)  និង​ជាពិសេស​ស្នើរ​ដល់​ភាគី​អ៊ីរ៉ង់​ក្នុង​ការចូល​ទៅកាន់​ទីតាំង​ដែល​បាន​ស្នើសុំ។

ទីក្រុង​តេ​ហេ​រ៉ង់​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Grossi នឹង​ពង្រឹង​ចំណងមិត្តភាព និង​កសាង​ការជឿទុកចិត្ត​គ្នា​រវាង​ទីក្រុង​តេ​ហេ​រ៉ង់ និង​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ IAEA។  ទោះយ៉ាងណា​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​លោក Grossi មានប្រសាសន៍ថា លោក​នឹង​ដោះស្រាយ​បញ្ហាសំខាន់ ជាពិសេស​ការចូលទៅ​ត្រួតពិនិត្យ​នៅ​តំបន់​ដែល​បានស្នើរ​សុំ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Saeed Khatibzadeh ប្រាប់​អ្នកយកព័ត៌មាន​ថា   “ដរាបណា IAEA ធ្វើ​សកម្មភាព​ដោយ​ផ្អែកលើ​ភាពមិនលំអៀង និង​រក្សាខ្លួន​ពី​សម្ពាធ​នយោបាយ​របស់​ប្រទេសផ្សេងៗ នោះ​វា​នឹង​មិនមាន​បញ្ហា​រវាង IAEA និង​ទីក្រុង​តេ​ហេ​រ៉ង់​នោះទេ” ។

មន្ត្រីជាន់ខ្ពស់​នុយក្លេអ៊ែរ​អ៊ីរ៉ង់​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា IAEA ចង់​ចូល និង​ត្រួតពិនិត្យ​ទីតាំង​ចំនួន​ពីរ​កន្លែង ដោយ​មួយកន្លែង​ស្ថិតនៅ​ជិត​ក្រុង​តេ​ហេ​រ៉ង់ និង​មួយកន្លែង​ទៀត​ស្ថិតនៅ​ជិត​ទីក្រុង​អ៊ី​ហ្វា​ហាន (Isfahan)។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក Grossi ធ្វើឡើង​នៅ​សប្តាហ៍​មុន​ក្រោយពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​សហរដ្ឋអាមេរិក​ដើម្បី​ដាក់ទណ្ឌកម្ម​អន្តរជាតិ​លើ​ក្រុង  តេ​ហេ​រ៉ង់ ដែល​ត្រូវគេ​ដកចេញ​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥ ជាមួយ​ប្រទេស​មហាអំណាច។

ទោះជា​យ៉ាងណា អាជ្ញាធរ​អ៊ីរ៉ង់​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Grossi ពុំមាន​ជាប់ទាក់ទង​នឹង​ការផ្លាស់ប្តូរ​សកម្មភាព​របស់​សហរដ្ឋអាមេរិក​ក្នុង​ដក​ដាក់ទណ្ឌកម្ម​ទាំងអស់​លើ​ប្រទេស​អ៊ីរ៉ង់​នោះទេ ដោយ​ភាគី​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​មាន​ទាំង​ប្រទេស​រុស្ស៊ី ប្រទេស​ចិន  ប្រទេស​អង់គ្លេស  ប្រទេស​បារាំង និង​ប្រទេស​អាឡឺម៉ង់​មិនបាន​គាំទ្រ។

គួរ​រំលឹក​ផងដែរ​ថា នៅ​ឆ្នាំ២០១៨ ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ហើយ​បានដាក់​ទណ្ឌកម្ម​មួយចំនួន​ឡើងវិញ ដែលជា​កត្តា​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ទីក្រុង​តេ​ហេ​រ៉ង់​ធ្លាក់ចុះ។ ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​នេះ ប្រទេស​អ៊ីរ៉ង់​បាន​សងសឹក​ដោយ​កាត់បន្ថយ​អនុលោម​តាម​ការ​រឹតត្បិត​របស់​កតិកាសញ្ញា។

លោក Khatibzadeh មានប្រសាសន៍ថា លោក Grossi បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច រួមទាំង​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ប្រធាន​អង្គភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ផងដែរ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន IAEA ចេញផ្សាយ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here