ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​រថយន្ត​សម្លាប់​មនុស្ស០៧នាក់​នៅក្នុង​ប្រទេស​ស៊ី​រ៉ី

0

អ្នកឃ្លាំមើល​សង្គ្រាម​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន០៧នាក់​ស្លាប់ និង​ចំនួន៣០នាក់​ផ្សេងទៀត​រងរបួស​នៅ​ថ្ងៃ​ចន្ទ ទី១៤ ខែកញ្ញា  ពេល​គ្រាប់បែក​មួយ​ផ្ទុះឡើង​នៅ​ទីក្រុង Aleppo ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បន្ថែមថា រថយន្ត​បាន​ផ្ទុះ​នៅ​សង្កាត់ Ashrafiyeh នៅ​កណ្តាល​ទីក្រុង Afrin។

ចំនួន​អ្នកស្លាប់​អាច​កើនឡើង​ដោយសារតែ​ចំនួន​អ្នករងរបួស​ធ្ងន់ធ្ងរ​មាន​ចំនួន​ច្រើន។ ក្រុម​ឃ្លាំមើល​នៅ​ចក្រភព​អង់គ្លេស​និយាយថា ការផ្ទុះ​នេះ​កើតឡើង​នៅក្នុង​តំបន់​ស៊ីវិល​ដែលមាន​មនុស្ស​ច្រើន​កុះករ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ផ្សេងទៀត​ក៏បាន​រាយការណ៍​ពី​ការផ្ទុះ​នេះ​ដោយ​មិនបាន​ប្រាប់​ពី​ចំនួន​អ្នកស្លាប់​ឡើយ។ ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​តួ​ក​គី និង​ក្រុង​អង់កា​រ៉ា​បាន​ដណ្តើមយក​ទីក្រុង Afrin ពី​កងជីវពល​ដឹកនាំ​ដោយ​សកម្មប្រយុទ្ធ​ឃឺ​ដ​នៅ​ខែមីនា ឆ្នាំ២០១៨ ។

គួរ​រំលឹក​ផងដែរ​ថា ក្រុម​សកម្មជន​ធ្វើ​របាយការណ៍​ជាច្រើន​អំពី​ស្ថានភាព​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​តួ​ក​គី​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី និង​និយាយថា រដ្ឋ​ដែល​គ្មាន​ច្បាប់​កំពុងតែ​រីក​រាលដាល​នៅក្នុង​តំបន់​នោះ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here