អ៊ីរ៉ាក់​ចាប់ខ្លួន​សកម្មប្រយុទ្ធ ISIS ២នាក់​នៅ​បា​ដា​ដ

0

បើ​យោងតាម​ក្រសួងការពារជាតិ​កាលពី​ថ្ងៃអាទិត្យ​នេះ​បានឱ្យដឹងថា​កងកំលាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ចាប់ខ្លួន​ក្រុម​សកម្មប្រយុទ្ធ ISIS ចំនួន ២នាក់​នៅក្នុង​ការ​វាយឆ្មក់​នៅក្នុង​រដ្ឋធានី​បា​ដា​ដ។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​បាន​និយាយថា​សកម្មប្រយុទ្ធ​ទាំងពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​មានការ​ស៊ើបការណ៍​សម្ងាត់​មួយ។យោងតាម​ក្រសួង​បានអោយដឹងថា​សកម្មប្រយុទ្ធ​ម្នាក់​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ប្រឆាំងនឹង​ពិធី Arbaeen ដោយ​ពួក​ធម្ម​យាត្រា Shia នៅ​ថ្ងៃទី ១៩ ខែតុលា។

គួររំលឹកថា​កាលពី​ឆ្នាំ ២០១៧ អ៊ីរ៉ាក់​បានប្រកាស​ពី​ជ័យជម្នះ​លើ​ក្រុម ISIS ដោយ​ដណ្តើម​កាន់កាប់​ទឹកដី​របស់ខ្លួន​ឡើងវិញ។ ទឹកដី​ប្រហែល​មួយ​ភាគបី​នៃ​ផ្ទៃដី​របស់​ប្រទេស​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​ភេរវ​ករ​កាលពី​ឆ្នាំ២០១។ ទោះយ៉ាងណា​ក្រុម​ភេរវ​ករ​នៅមាន​ក្រុមតូចៗរបស់​ពួកគេ​ស្ថិតនៅតាម​តំបន់ធំៗនៃ​ប្រទេស​អ៊ីរ៉ាក់ និង​ធ្វើការ​វាយប្រហារ​ជា​ញឹកញាប់។ កងទ័ព​អ៊ីរ៉ាក់​នៅតែ​បន្ត​ប្រតិបត្តិកា​ប្រឆាំងនឹង​ក្រុម​នេះ​នៅក្នុង​តំបន់​ទាំងនេះ។

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here