ទាហាន​យេ​ម៉ែន​ចំនួន០៨នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​មី​ស៊ី​ល Houthi

0

យ៉ាងហោចណាស់ ទាហាន​យេ​ម៉ែន​ចំនួន០៨នាក់​ត្រូវគេ​សម្លាប់ ក្នុងការ​វាយប្រហារ​ពី​គ្រាប់​មី​ស៊ី​ល​របស់​ក្រុម​ឧទ្ទាម Houthi នៅលើ​ជំរុំ​យោធា​របស់​រដ្ឋាភិបាល​នៅក្នុង​ខេត្ត Saada ភាគ​ខាងជើង​ប្រទេស​យេ​ម៉ែន។

ប្រភពព័ត៌មាន​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ​ល្ងាច​ថ្ងៃ​ពុធ​លើ​កងពលតូច​ទី១ ធ្វើឱ្យ​ទាហាន​ចំនួន ២៨នាក់​រងរបួស។

ក្រុម​ឧទ្ទាម Houthi មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​អំពី​ការវាយប្រហារ​នេះ​ទេ។

សូម​រំលឹក​ផងដែរ​ថា ប្រទេស​យេ​ម៉ែន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ចាប់ពី​ចុងឆ្នាំ២០១៤ ពេលដែល​ក្រុម​ឧទ្ទាម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​កាន់កាប់​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងជើង​រួមទាំង​តំបន់ Saada និង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ពី​អន្តរជាតិ​លោក​ប្រធានាធិបតី Abd-Rabbu Mansour Hadi ចាក​ចេញពី​រដ្ឋធានី​សា​ណា។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here