មន្ត្រីរដ្ឋបាល​នៃ​សហគមន៍​អ៊ិន​ធឺ​ណែ​ត​ត្រូវ​ចាប់ខ្លួន នៅលើ​ការសង្ស័យ​ភេរវកម្ម

0

ទីក្រុង​មូ​ស្គូ ថ្ងៃទី១ ខែតុលា យោងតាម​សារព័ត៌មាន RAPSI បានឱ្យដឹងថា មន្ត្រីរដ្ឋបាល​ម្នាក់ នៃ​សហគមន៍​អ៊ិន​ធឺ​ណែ​ត លោកស្រី Uber Alles ដែល​សង្ស័យថា​បាន​បោះពុម្ពផ្សាយ​ឯកសារ​ជំរុញ​សកម្មភាព​ភេរវកម្ម​ត្រូវបាន​ចាប់ខ្លួន យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារសារព័ត៌មាន​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​ទីក្រុង​ម៉ូស្គូ។

ក្រុម​អ្នកស៊ើប​អង្កេត​អះអាងថា ចាប់ពី​ខែមីនា​ឆ្នាំ២០១៨ ដល់​ខែមីនា​ឆ្នាំ២០១៩ ស្ត្រី​សង្ស័យ​រួមជាមួយ​នឹង​បក្ខពួក​បានចេញ​សេចក្តីអំពាវនាវ​ឱ្យមាន​អំពើ​ភេរវកម្ម និង​ភាពជ្រុលនិយម​លើ​សហគមន៍​តាម​អ៊ិន​ធឺ​ណែ​តរបស់​ពួកគេ​ដោយ​ឥតគិតថ្លៃ និង​មិន​កំណត់។

សូមបញ្ជាក់​ផងដែរ​ថា យោងតាម​សេចក្តីថ្លែងការណ៍​អ្នកស៊ើប​អង្កេត​នឹងដាក់​ញត្តិ​ទាមទារ​ឱ្យមាន​ការឃុំខ្លួន​ស្ត្រីឆាប់ៗនេះ៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី Rapsinews ចេញផ្សាយ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here