ប៉ូលិសជាតិនិយាយថា ប៉ូលិសប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យជាភេរវករចំនួន០៤នាក់ ដោយពួកគេមានជាប់ពាក់ព័ន្ធនឹងបណ្តាញសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា Jemaah Islamiyah (JI) ។
អ្នកនាំពាក្យប៉ូលិសជាតិលោក Argo Yuwono មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា គេចាប់ខ្លួនជនសង្ស័យបាននៅភាគខាងលិចខេត្ត Java រួមទាំងនៅទីក្រុង Bekasi ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃរដ្ឋធានីហ្សាការតា(Jakarta)។
ក្រុមប្រឆាំងភេរវកម្មរបស់ប៉ូលិសបានរឹបអូសសៀវភៅអំពីក្រុមជីហាដ និងអាវុធច្នៃ រួមទាំងអាវុធមុតស្រួចនៅក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំងនោះ។
សូមរំលឹកផងដែរថា ក្រុមជ្រុលនិយម Jemaah Islamiyah ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ីស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅកោះបាលីដែលបានសម្លាប់មនុស្សច្រើនជាងចំនួន ២០០នាក់នៅលើកោះឥណ្ឌូណេស៊ី។ គេប្រកាសថា វាជាអង្គការខុសច្បាប់នៅឆ្នាំ២០១៨ ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០